គួរអាន! “ទឹកម្នាស់ស្រស់” ល្អចំពោះសុខភាព ទប់ស្កាត់សូម្បីមហារីក

  • 2019-08-17 23:57:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់ដឹងទេថាការទួលទានទឹកផ្លែម្នាស់ស្រស់អាចផ្ដល់អត្ថប្រយោជន៍ស្មានមិនដល់ជាច្រើនចំពោះសុខភាពរាងកាយ? ទឹកផ្លែម្នាស់ស្រស់អាចផ្ដល់អោយរាងកាយនូវវីតាមីននិងសារធាតុរ៉ែចាំបាច់ជាច្រើនប្រភេទដែលអ្នកត្រូវការដើម្បីប្រយុទ្ធប្រឆាំងជំងឺផ្សេងៗ។ ថាតើទឹកផ្លែម្នាស់ស្រស់ល្អយ៉ាងណាខ្លះទៅចំពោះសុខភាព? ខាងក្រោមនេះ គឺជាគុណសម្បត្តិច្រើនយ៉ាងពីការទទួលទានទឹកម្នាស់ ៖

១. ទប់ស្កាត់ជំងឺហឺត

នោះក៏ព្រោះតែម្នាស់ជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុ beta carotene ដែលរាងកាយបំលែងទៅជាវីតាមីន A សកម្មជួយកាត់បន្ថយហានិភ័យនៃជំងឺហឺតបានយ៉ាងប្រសើរ។

២. ទប់ស្កាត់ជំងឺរលាកសន្លាក់

ទឹកផ្លែម្នាស់ស្រស់ គឺមានផ្ទុកនូវជាតិអាស៊ីតធម្មជាតិដែលអាចជួយទប់ស្កាត់ជំងឺរលាកសន្លាក់និងកាត់បន្ថយអាការៈឈឺសន្លាក់បានយ៉ាងប្រសើរ។ ហើយប្រសិនបើអ្នកមានការឈឺចាប់ខ្លាំងបន្ទាប់ពីធ្វើលំហាត់ប្រាណអ្នកអាចទទួលទានទឹកផ្លែម្នាស់ស្រស់ ១ កែវ ដើម្បីកាត់បន្ថយការឈឺចាប់។

៣. ទប់ស្កាត់ជំងឺមហារីក

នោះក៏ព្រោះតែម្នាស់ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលបំផុតមួយ គឺវីតាមីន C។ សារធាតុប្រឆាំងអុកសីតកម្មនេះជួយកម្ចាត់រ៉ាឌីកាល់សេរីដែលបង្កជំងឺមហារីក។ លើសពីនេះទៅទៀត ម្នាស់ មានផ្ទុកសម្បូរទៅដោយសារធាតុ bromelain អាចរារាំងទប់ស្កាត់ការលូតលាស់នៃកោសិកាមហារីកនិងថែមទាំងធ្វើឱ្យកោសិកាមហារីកងាប់ផងដែរ ជាពិសេសជំងឺមហារីកពោះវៀនធំ។

៤. ទប់ស្កាត់ជំងឺពុកឆ្អឹង

ផ្លែម្នាស់ ក៏ជាប្រភពដ៏ប្រសើរនៃសារធាតុម៉ង់កាណែសដែលចាំបាច់ក្នុងការបង្កើនពង្រឹងសុខភាពឆ្អឹង និងសុខភាពជាលិកាភ្ជាប់។ ដូច្នេះហើយទើបការទទួលទានផ្លែម្នាស់ទៀងទាត់អាចជួយឱ្យអ្នកជៀសផុតពីហានិភ័យនៃជំងឺពុកឆ្អឹង ជាពិសេសចំពោះស្ត្រីដែលអស់រដូវ។

៥. ទប់ស្កាត់ព្យាបាលអាការៈទល់លាមក

ទឹកផ្លែម្នាស់មានផ្ទុកសម្បូរទៅដោយជាតិសសៃ dietary ដែលជួយទប់ស្កាត់និងដោះស្រាយអាការៈទល់លាមកប្រកបដោយប្រសិទ្ធិភាពខ្ពស់។ លើសពីនេះទៅទៀត សារធាតុ bromelain ក្នុងម្នាស់ក៏ជួយបំបែកប្រូតេអ៊ីននិងមានប្រយោជន៍ក្នុងការរំលាយអាហារបានត្រឹមត្រូវផងដែរ។

៦. កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម

នោះក៏ព្រោះតែទឹកផ្លែម្នាស់ស្រស់មានផ្ទុកសម្បូរទៅដោយជាតិសសៃខ្ពស់ដែលជួយបញ្ចុះកម្រិតជាតិស្ករក្នុងឈាមនិងធ្វើឱ្យកម្រិតនៃអាំងស៊ុយលីនកាន់តែប្រសើរឡើង។ ប៉ុន្តែទោះជាយ៉ាងណាកុំទទួលទានច្រើនលើសពេក ហើយត្រូវប្រាកដថាអ្នកមិនបានបន្ថែមស្ករចូល។

៧. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ

បរិមាណនៃវីតាមីន C ក្នុងទឹកផ្លែម្នាស់មានប្រសិទ្ធិភាពប្រយុទ្ធប្រឆាំងរាល់ការខូចខាតដែលកើតឡើងក្នុងកោសិកាជួយជម្រុញពង្រឹងប្រព័ន្ធភាពស៊ាំបានយ៉ាងប្រសើរចៀសផុតពីជំងឺផ្សេងៗ។

៨. កាត់បន្ថយហានិភ័យនៃជំងឺលើសឈាម

ទឹកផ្លែម្នាស់ស្រស់ជាប្រភពដ៏ល្អនៃជាតិប៉ូតាស្យូមជួយបញ្ចុះសម្ពាធឈាមដោយកម្ចាត់នូវជាតិសូដ្យូមដែលលើសក្នុងឈាមនិងសម្រួលដល់សសៃឈាម។ ទឹកផ្លែម្នាស់ស្រស់ក៏ជួយទប់ស្កាត់ដោះស្រាយបញ្ហាកូឡេស្តេរ៉ូលមិនល្អឡើងខ្ពស់ផងដែរ។

៩. បង្កើនសុខភាពភ្នែក

ក៏ព្រោះតែសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងទឹកផ្លែឈើនេះ រួមបញ្ចូលទាំងវីតាមីន C ទឹកផ្លែម្នាស់ គឺមានប្រសិទ្ធិភាពកាត់បន្ថយហានិភ័យនៃជំងឺភ្នែក macular degeneration ឬជំងឺភ្នែកខ្សោយទាក់ទងនឹងអាយុ (វ័យចំណាស់)។

១០. ទប់ស្កាត់ជំងឺធាត់ជ្រុល

ទឹកផ្លែម្នាស់ក៏មានផ្ទុកសម្បូរទៅដោយជាតិសសៃដែលត្រូវការពេលយូរដើម្បីរំលាយធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ។ ការទទួលទានទឹកម្នាស់នៅពេលព្រឹកជួយរារាំងការឃ្លានអាហារខ្លាញ់និងផ្អែម។ សារធាតុ Thiamine នៃផ្លែម្នាស់ក៏ជួយបង្កើនការដុតរំលាយអាហារក្នុងរាងកាយដោយបំលែងជាតិកាបូអ៊ីដ្រាតទៅជាថាមពល៕

ប្រភព ៖ health.com.kh