ប្រឡង​បាក់ឌុប​ឆ្នាំនេះ លែង​មាន​បញ្ហា​បូក​ពិន្ទុ​ខុស​ទៀតហើយ

  • 2019-08-19 01:32:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​មាន​បញ្ហា​ប្រកាស​លទ្ធផល​ខុស​មួយចំនួន​កាលពីឆ្នាំនេះ ក្រសួង​បាន​រៀបចំ​យន្តការ​យ៉ាង​ម៉ត់ចត់ ដើម្បី​កុំ​ឲ្យ​បញ្ហា​ដដែល​នោះ កើត​ឡើង​ម្ដងទៀតនៅឆ្នាំនេះ។

ទាក់ទង​បញ្ហា​នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន នៅ​ក្រោយ​ពិធី​បើក​វិញ្ញាសាប្រឡង នៅ​មណ្ឌល​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ នាព្រឹកថ្ងៃទី១៩ ខែសីហានេះថា៖ "ក្រសួង​បាន​បង្កើត​បច្ចេកវិទ្យា​ និង​កម្មវិធី​ថ្មី​ ដែល​ឆ្លង​កាត់​ការ​ធ្វើ​តេស្ត​យ៉ាងត្រឹមត្រូវ។ ក្រសួង​ក៏បាន​រៀបចំ​មជ្ឈមណ្ឌល​កុំព្យូទ័រ ចំនួន ២ ដូច្នេះ​បើ​១មាន​បញ្ហា គឺ​នៅ​មាន​១ទៀត។ យើង​ក៏​មាន​ប្រព័ន្ធ​ ២ផងដែរ ទាំងប្រព័ន្ធ​ចាស់ និង​ប្រព័ន្ធ​ថ្មី និង​មាន​នីតិវិធី​ក្នុង​ការត្រួត​ពិនិត្យ​មើល ដោយ​ឆ្លងកាត់​ការ​វិភាគ​លទ្ធផល​ជាមុន​សិន ទើបអ្នកបច្ចេកទេស​បញ្ចូល​ក្នុង​ប្រព័ន្ធ​កម្មវិធីទៀត ថា​តើ​លទ្ធផល​ត្រឹមត្រូវ​ឬយ៉ាងណា មុន​ពេល​យើង​ប្រជុំ​សម្រេច​"។

សូមបញ្ជាក់ថា ការ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ឆ្នាំ២០១៩ បាន​ចាប់​ផ្ដើម​ នាព្រឹកថ្ងៃទី១៩ ខែសីហា​នេះ ដោយ​មាន​បេក្ខជន​សរុប ១១៧ ០២៤នាក់ ចែកជា​ ២០២មណ្ឌល៕

អត្ថបទ៖ ឈិន មិថុនា

អត្ថបទពេញនិយម