មកស្គាល់មុខ កីឡាករដែលកាន់តំណែងប្រធានក្រុមនៅក្លឹបអឺរ៉ុបយូរជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់
- 2019-08-19 01:43:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់មុខ កីឡាករដែលកាន់តំណែងប្រធានក្រុមនៅក្លឹបអឺរ៉ុបយូរជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់
ចន្លោះមិនឃើញ
តំណែងប្រធានក្រុមក្នុងកីឡាបាល់ទាត់ ជាតំណែងមួយដ៏សំខាន់ និងមានឥទ្ធិពលយ៉ាងខ្លាំងចំពោះមិត្តរួមក្រុម។ តំណែងនេះ ត្រូវការ ការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ បទពិសោធន៍ និងភាពជាមេដឹកនាំ។
យ៉ាងណាមិញ បើគេនិយាយពីកីឡាករកាន់តំណែងប្រធានក្រុមយូរជាងគេ នោះគេនឹងនឹកឃើញភ្លាមដល់អតីតខ្សែបម្រើប្រយុទ្ធ/ខ្សែប្រយុទ្ធក្លឹប Roma លោក Francesco Totti។ លោកកាន់តំណែងជាប្រធានក្រុមនៃក្លឹបរដ្ឋធានីប្រទេសអ៊ីតាលីនេះ អស់រយៈពេល ១៩ឆ្នាំ។
អតីតកីឡាកររូបនេះចូលលេងឲ្យក្រុមធំ Roma នៅឆ្នាំ១៩៩២ នៅពេលដែលគាត់មានអាយុជាង ១៥ឆ្នាំប៉ុណ្ណោះ។ លុះដល់អាយុ២១ឆ្នាំ លោកត្រូវបានតែងតាំងជាប្រធានក្រុមនៃក្លឹប Roma។ ក្នុងការប្រកបអាជីពនៅ Roma លោកធ្លាប់បានបដិសេធសំណើពីក្រុមធំៗ ជាច្រើន។
ក្រៅពី Totti នៅមានប្រធានក្រុមផ្សេងៗទៀត ដែលកាន់តំណែងប្រធានក្រុមបានក្រែលៗដែរដូចជា អតីតខ្សែការពារ AC Milan លោក Franco Baresi (កាន់តំណែង ១៥ឆ្នាំ ពី១៩៨២ ដល់ ១៩៩៧) និងអតីតខ្សែការពារArsenal លោក Tony Adam (កាន់តំណែង ១៤ឆ្នាំ ពីឆ្នាំ១៩៨៨ ដល់ ២០០២)៕