ត្រួតពិនិត្យគ្រប់ទីកន្លែង មុនពេលដើរចូលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ព្រឹកមិញ
- 2019-08-19 01:44:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រួតពិនិត្យគ្រប់ទីកន្លែង មុនពេលដើរចូលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ព្រឹកមិញ
ចន្លោះមិនឃើញ
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហៅថា បាក់ឌុប បានចាប់ផ្ដើមដំណើរការហើយ ប៉ុន្ដែក្រុមការងារ Sabay សូមបង្ហាញរូបភាពមួយចំនួន នៅអំឡុងពេលនៃការត្រួតពិនិត្យបេក្ខជន បេក្ខនារី ដែលដើរចូលទៅប្រឡង។ ការត្រួតពិនិត្យតាំងមុខខ្លោងទ្វារចូលរហូតដល់បន្ទប់ប្រឡង ដែលបង្ហាញអំពីភាពតឹងរឹង នៃវិន័យដើម្បីលើកកម្ពស់ប្រព័ន្ធអប់រំនៅកម្ពុជា។
ខាងក្រោមនេះ គឺជាបណ្ដុំរូបភាព ដែលផ្ដិតដោយ លោក យ៉ន សូវៀត ជាអ្នកថតរូបរបស់ Sabay ដែលផ្ដិតបាននៅមណ្ឌលប្រឡងវិទ្យាល័យស៊ីវត្ថិ
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១ នៃដំណើរការសំណេរនៃវិញ្ញាសាទី១ គឺប្រវត្តិវិទ្យា ពីម៉ោង ៧:៣០ ដល់ ម៉ោង ៨:៣០ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងផែនដី និងបរិស្ថានវិទ្យា ពីម៉ោង ៧:៣០ ដល់ម៉ោង ៨:៣០ សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម៕