ធ្លាយរូប Coutinho ធ្វើដំណើរទៅដល់អាល្លឺម៉ង់ដើម្បីផ្ទេរទៅ Bayern
- 2019-08-19 07:20:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាយរូប Coutinho ធ្វើដំណើរទៅដល់អាល្លឺម៉ង់ដើម្បីផ្ទេរទៅ Bayern
ចន្លោះមិនឃើញ
Philippe Coutinho ត្រូវគេឃើញស្ថិតនៅភាគខាងត្បូងប្រទេសអាល្លឺម៉ង់ ក្នុងពេលធ្វើដំណើរទៅកាន់ក្លឹប Bayern Munich ដើម្បីសម្រេចការផ្ទេរជាផ្លូវការ។
ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលបានស្វះស្វែងរកទ្រនំថ្មីក្រោយចំណាយពេល១រដូវកាលកន្លះមិនជោគជ័យនៅ Barcelona។ Coutinho បានផ្ទេរពី Liverpool ទៅក្លឹបយក្សកាតាឡាន់កាលពីឆ្នាំ២០១៧ក្នុងតម្លៃ១៤២លានផោនប៉ុន្តែមិនជោគជ័យដូចការរំពឹងទុក។
កីឡាករវ័យ២៧ឆ្នាំត្រូវក្លឹបមួយចំនួននៅអង់គ្លេសដូចជា Tottenham, Manchester United និង Arsenal ព្យាយាមទាក់ទងប៉ុន្តែទីបំផុតរូបគេសម្រេចទៅចូលរួមជាមួយ Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលជាមួយជម្រើសទិញដាច់ពី Barcelona បើសិនជាលេងល្អ៕