Mane ប្រាប់​មូលហេតុ​ ​រូប​គេ​គ្មាន​ឡាន​ទំនើប​ និង​ភូមិគ្រឹះ​ធំ​ដូច​កីឡាករ​មួយ​ចំនួន​

  • 2019-08-19 08:02:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sadio Mane បាន​ចាប់​ផ្ដើម​រដូវ​កាល​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាមួយ​ Liverpool ក្រោយ​ស៊ុត​២​គ្រាប់​​ទល់​ Chelseaជួយ​ក្លឹប​លើក​ពាន​ Super Cup និង​១​គ្រាប់​ថ្មី​ៗ​ទល់​ Southampton នៅ​ Premier League។

Mane

ទម្រង់​លេង​កម្រ​ស្រុត​ចុះ​របស់​ខ្សែ​ប្រយុទ្ធ​សេណេហ្គាល់​រូប​នេះ​ បាន​ធ្វើ​ឲ្យ​ក្លឹប​បន្ត​កុងត្រា​ថ្មី​ និង​​ដំឡើង​ប្រាក់​ពលកម្ម​រហូត​ដល់​២​សែន​ផោន​​ក្នុង​១​សប្ដាហ៍​ និង​មាន​ប្រាក់​ Bonus ផ្សេង​ៗ​ជា​ច្រើន​ទៀត។​ យ៉ាង​ណា​ Mane ត្រូវ​កត់​សម្គាល់​ឃើញ​ថា​ជា​កីឡាករ​ស្ងៀមស្ងាត់​ ច្រើន​ដើរ​ម្នាក់​ឯង​ និង​មិន​សូវ​មាត់.ក​ជាមួយ​មិត្ត​រួម​ក្រុម​ដទៃ។​

កីឡាករ​វ័យ​២៧​ឆ្នាំ​មាន​ទ្រព្យ​សម្បត្តិ​ជាង​២០​លាន​ផោន ប៉ុន្តែ​គ្មាន​ប្រពន្ធ​កូន​, រស់​នៅ​ផ្ទះ​ធម្មតា​ និង​ជិះ​រថយន្ត​​មិន​មែន​ជា​ប្រភេទ​ Super Car តម្លៃ​ក្បែរ​លាន​ដូច​កីឡាករ​មួយ​ចំនួន។​

ជា​អ្នក​មាន​ជំនឿ​លើ​សាសនា​ឥស្លាម​ដ៏​មុតមាំ​ម្នាក់ Mane បាន​ប្រាប់​មូលហេតុ​ដែល​រូប​គេ​មិន​ចាយ​លុយ​ខ្លាំង​លើ​សម្ភារៈ​និយម​ថា៖ "ខ្ញុំ​មិន​ត្រូវ​ការ​ឡាន​ថ្លៃ, ភូមិគ្រឹះ​ធំ​ និង​ដើរ​លេង​ជុំវិញ​ពិភពលោក​នោះ​ទេ។​ ខ្ញុំ​ពេញ​ចិត្ត​នូវ​អ្វី​ដែល​ខ្លួន​​កំពុង​មាន​ និង​​ចង់​ឃើញ​អ្នក​​កំពុង​ខ្វះខាត​​ទទួល​បាន​ចំណែក​ខ្លះ​ពី​អ្វី​ដែល​ជីវិត​បាន​ផ្ដល់​ឲ្យ​ខ្ញុំ"។​​

គួរ​រម្លឹក​ថា​កាល​មុន​បើក​រដូវ​កាល​ Mane មិន​បាន​ចំណាយ​ពេល​សម្រាក​របស់​ខ្លួន​ដើរ​លេង​នោះ​ទេ​ពោល​បែរ​ជា​​ទៅ​មើល​ការដ្ឋាន​ មន្ទីរពេទ្យ, សាលា​រៀន​ និង​ទីលាន​បាល់ទាត់​ដែល​រូប​គេ​បាន​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន​សាងសង់​ឲ្យ​ប្រជាជន​សេណេហ្គាល់​កំពុង​ខ្វះខាត៕ ​

Mane លាងបង្គន់នៅព្រះវិហារ
Mane ដើរមើលការដ្ឋានមន្ទីរពេទ្យរបស់ខ្លួននៅសេណេហ្គាល់

ប្រភព៖ Liverpool FC   ប្រែសម្រួល៖ សៀនហួរ