Man Utd បាន​ត្រឹម ១ពិន្ទុ ក្រោយ Rashford ផ្ទេរ​បាល់ប៉េណាល់ទី ឲ្យ Pogba ស៊ុត (វីដេអូ)

  • 2019-08-20 01:01:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ Manchester Untied បានត្រឹម​ស្មើ ១-១ ទល់​នឹង​ក្រុម​ម្ចាស់ផ្ទះ Wolves នៅក្នុង​សប្ដាហ៍ទី២ នៃ English Premier League កាលពីយប់មិញ។

នៅ​ក្នុង​ការប្រកួតនេះ Anthony Martial បាន​ស៊ុត​ឲ្យ​បិសាច​ក្រហម​នាំមុខ​មុននៅតង់ទី១ ប៉ុន្តែ Rúben Neves បានជួយ​ឲ្យ​ក្រុម​កញ្ជ្រោង​តាម​ស្មើ​វិញ នៅ​ដើម​តង់ទី២។

Pogba ត្រូវ​កីឡាករ​ក្រុម Wolves ធ្វើ​ឲ្យដួល​ក្នុង​តំបន់​គ្រោះថ្នាក់

ក្រុម​លោក Ole Gunnar Solskjaer មាន​ឱកាស​អាច​នាំមុខ​ជាថ្មី នៅនាទី ៦៨ ប៉ុន្តែ Paul Pogba បាន​ស៊ុត​បាល់​ពិន័យ ១១ម៉ែត្រ​មិន​ចូល ពោល​គឺ​ត្រូវ​អ្នកចាំទី Rui Patricio ជួយសង្រ្គោះបាន។ តាមពិតទៅ​បាល់នេះ គឺ Rashford ត្រូវ​ជាអ្នកស៊ុត​ដូចកាល​ប្រកួតមុនដែរ តែខ្សែប្រយុទ្ធអង់គ្លេស​រូបនេះ សម្រេច​ផ្ដល់​បាល់ទៅ​សិស្ស​ច្បង​ជាអ្នកស៊ុត​វិញ។

Rashford សួរ Pogba ថាចង់ស៊ុតឬអត់ ចុងក្រោយ Pogba ឆ្លើយថា Yes (ប្រភព metro)

លទ្ធផល​ស្មើ​គ្នានេះ មានន័យថា ក្រុម​ទាំង២ នៅតែ​មិនទាន់ចាញ់​ដូចគ្នា គឺ Man Utd ឈ្នះ១ ស្មើ១ មាន៤ពិន្ទុ ឈរ​លេខ៤ ខណៈ Wolves ស្មើទាំង២ប្រកួត មាន២ពិន្ទុ ឈរ​លេខ ១៣។ ប្រកួត​ក្រោយ បិសាចក្រហម ប៉ះ Crystal Palace ថ្ងៃទី២៤ សីហា ចំណែក Wolves ជួប Burnley ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩៕

Pogba សោកស្ដាយក្រោយស៊ុត​ប៉េណាល់ទីមិនចូល
Martial អបអរ​ជាមួយ Rashford ក្រោយ​ស៊ុត​បញ្ចូលទី
Neves អបអរជាមួយមិត្តរួមក្រុម ក្រោយស៊ុតបញ្ចូលទី

សូមទស្សនា​ហាយឡាយវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ ឈិន មិថុនា