OnePlus 7T អាច​បង្ហាញមុខជាផ្លូវការក្នុងខែចាប់កំណើត iPhone 11

  • 2019-08-20 03:03:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OnePlus 7/ 7 Pro ទើប​តែ​ចេញ​មិន​ទាន់​បាន​ប៉ុន្មាន​ខែ​ ក៏​មាន​ព័ត៌មាន​អំពី​ថ្ងៃ​ចេញ​របស់​អ្នក​​ស្នង​តំណែង​បាត់​ហើយ​។ ក្នុង​សារ​មួយ​បង្ហោះ​ចូល​ប្រព័ន្ធ​សង្គម​ Twitter អ្នក​ទម្លាយ​ព័ត៌មាន​ Max J បាន​បង្ហើប​ថា​ OnePlus 7T នឹង​ចេញ​លក់​នៅ​ទីផ្សារ​សហរដ្ឋ​អាមេរិក​នា​ថ្ងៃ​ទី ១៥​ ខែ​តុលា​ ឆ្នាំ​២០១៩​ ក្រោយ​ពី​មាន​កម្មវិធី​សម្ពោធ​នៅ​ថ្ងៃ​ទី​១០​ ខែ​តុលា​នៅ​អាមេរិក និង​ថ្ងៃ​ទី ២៦​ ខែ​កញ្ញា​ នៅ​ឥណ្ឌា។

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​គឺ​ក្នុង​សារ​នេះ​ Max J មិន​បាន​បង្ហាញ​ពី​ឈ្មោះ​ផ្លូវ​ការ​របស់​ទូរសព្ទ​នេះ​ទេ​ ហើយ​ឈ្មោះ​ 7T នេះ​គឺ​ជា​ការ​សន្មត​របស់​អ្នក​ប្រើ​បណ្ដាញ​សង្គម​តែ​ប៉ុណ្ណោះ​។ ដោយ​សារ​ដើម​ឆ្នាំ​នេះ​ OnePlus បាន​ចេញ​ទូរសព្ទ​ចំនួន​ពីរ​ម៉ូដែល​(7/7 Pro) គេ​ក៏​គិត​ថា​ស៊េរី​ T ក៏​មាន​ពី​ម៉ូដែល​ដែរ​(7T/7T Pro)។

កាល​បរិច្ឆេទ​ខាង​លើ​នេះ​ គឺ​មិន​ខុស​ពី​កាល​បរិច្ឆេទ​របស់​ការ​បញ្ចេញ​ទូរសព្ទ​ចុង​ឆ្នាំ​របស់​ OnePlus ប៉ុន្មាន​ទេ ដែល​កាល​ពី​ឆ្នាំ​មុន​ OnePlus 6T បាន​ធ្វើ​កម្មវិធី​សម្ពោធ​នៅ​ថ្ងៃ​ទី​ ៣០​ ខែ​តុលា​ ហើយ​ចេញ​លក់​នៅ​ថ្ងៃ​ទី​ ០១​ ខែ​វិច្ឆិកា​។ អ្វី​ដែល​ខុស​ប្លែក​គឺ​ កាល​បរិច្ឆេទ​សម្ពោធ​នៅ​ប្រទេស​ឥណ្ឌា​ ដែល​រាល់​ឆ្នាំ​ប្រព្រឹត្តិ​នៅ​ថ្ងៃ​ស្រប​គ្នា​ជា​មួយ​អាមេរិក​ តែ​ឆ្នាំ​គឺ​ធ្វើ​មុន​រហូត​ដល់​ពីរ​អាទិត្យ​។ គេ​គិត​ថា​ពិធី​សម្ពោធ​នៅ​ឥណ្ឌា​នេះ​ គឺ​គ្រាន់​តែ​ជា​ កម្មវិធី​បង្ហើប​បន្តិច​បន្តួច ​ហើយ​កម្មវិធី​សម្ពោធ​ពិត​គឺ​នៅ​អាមេរិក​៕

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខ វេងឈាង

អត្ថបទពេញនិយម