ប្អូនៗ​ត្រូវ​ប្រ​ឡង​ឆ្នាំក្រោយ​មើល​ឲ្យ​ហើយទៅ​ពេល​ប្រ​ឡង​ឆែកឆេរខ្ទេចបែបនេះ​

  • 2019-08-20 03:29:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លង​កាត់​ការ​ដំណើរការ​ប្រ​ឡងបាក់ឌុប​​បាន​មួយ​ថ្ងៃ​កន្លង​មក​នេះក្រ​សួង​អប់រំ​បានវាយ​តម្លៃថា​បេក្ខជន​ប្រឡង​បាន​គោរពបទបញ្ញត្តិប្រ​ឡ​បាន​ល្អ និង​បាន​ខិត​ខំ​ធ្វើកិច្ច​ការ​ទៅ​តាម​សមត្ថភាព​រៀង​ៗខ្លួន។

(សកម្មភាព​ត្រួតពិនិត្យ និង​ឆែកឆេរ​មុន​អនុញ្ញាតឲ្យ​សិស្ស​ចូល​មណ្ឌល​ប្រ​ឡង​នៅ​មណ្ឌល​ជម្ពូវ័ន្ត​ព្រឹក​មិញ)

ទោះ​យ៉ាងណាក្ដី​កាលពី​ម្សិល​មិញ​ក៏មាន​ដែរ​បេក្ខជន​មួយ​រូប​បាន​យក​សំណៅ​ឯកសារ​ចូល​បន្ទប់ប្រ​ឡង និង​មួយ​រូបទៀត​បាន​យក​ទូរសព្ទ​ដៃ​ចូល​បន្ទប់ប្រ​ឡង​ដូច​គ្នា។ ករណីនេះ​ក្រ​សួង​អប់រំថា​បេក្ខជន​ទាំងពីរ​រូប​ត្រូវ​កំណត់​ឲ្យ​ធ្លាក់​ដោយ​ស្វយប្រ​វត្តិ។

(សកម្មភាព​ត្រួតពិនិត្យ និង​ឆែកឆេរ​មុន​អនុញ្ញាតឲ្យ​សិស្ស​ចូល​មណ្ឌល​ប្រ​ឡង​នៅ​មណ្ឌល​ជម្ពូវ័ន្ត​ព្រឹក​មិញ)

គួរ​បញ្ជាក់ថា​កាល​ពីម្សិល​មិញ​នៅទូទាំង​ប្រ​ទេស​បេក្ខជន​មាន​វត្តមាន​ប្រ​ឡង​ចំនួន១១៧ ០៤៣ នាក់ ស្រី ៦០៤២៧ នាក់ និង​បេក្ខជន​អវត្តមាន​សរុប​ចំនួន ១៧៤៥នាក់ (១.៤៩%) ស្រី ៦៧៨ នាក់។ បេក្ខជនមានបញ្ហាសុខភាពមាន​ចំនួន ៤៣ករណី ប៉ុន្តែ​អាច​ដំណើរការ​ប្រឡង​បន្ត​ទៀត​បាន បន្ទាប់ពីទទួលបានការសង្គ្រោះបឋម ហើយ​មានតែ​បេក្ខជន​ ១រូប​ប៉ុណ្ណោះ​ដែល​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដែល​មិន​អាច​បន្ត​ការប្រឡង​បាន៕

(សកម្មភាព​ត្រួតពិនិត្យ និង​ឆែកឆេរ​មុន​អនុញ្ញាតឲ្យ​សិស្ស​ចូល​មណ្ឌល​ប្រ​ឡង​នៅ​មណ្ឌល​ជម្ពូវ័ន្ត​ព្រឹក​មិញ)
(សកម្មភាព​ត្រួតពិនិត្យ និង​ឆែកឆេរ​មុន​អនុញ្ញាតឲ្យ​សិស្ស​ចូល​មណ្ឌល​ប្រ​ឡង​នៅ​មណ្ឌល​ជម្ពូវ័ន្ត​ព្រឹក​មិញ)
(សកម្មភាព​ត្រួតពិនិត្យ និង​ឆែកឆេរ​មុន​អនុញ្ញាតឲ្យ​សិស្ស​ចូល​មណ្ឌល​ប្រ​ឡង​នៅ​មណ្ឌល​ជម្ពូវ័ន្ត​ព្រឹក​មិញ)

អត្ថបទ៖ ទូច សុខា