ស្ងាត់ៗ! J-Hope ក្រុម BTS ហោះ​ទៅ​អាមេរិក​តែ​ម្នាក់​ឯង ហើយ​មិន​ដឹង​ទៅ​ធ្វើ​អី​នោះ​ទេ

  • 2019-08-20 09:18:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

J-Hope ក្រុម BTS ដែល​ត្រូវ​បាន​គេ​ដឹង​ថា ជា​សមាជិក​ដែល​មាន​ទ្រព្យ​ច្រើន​ជាង​គេ​នោះ បាន​ចេញ​ដំណើរ​ទៅ​អាមេរិក កាល​ពី​ម្សិល​មិញ​ នា​ពេល​រសៀល នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ Incheon ។ សមាជិក BTS រូប​នេះ​បាន​ហោះ​ទៅ រដ្ឋ LA ដើម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​មួយ តែមិនដឹង​ថា ជាការផ្សព្វផ្សាយអ្វីនោះទេ។

ទោះ​ជា​យ៉ាង​ណា​ក្ដី គ្មាន​ប្រភព​ណា​អាច​បញ្ជាក់​បាន​ថា J-Hope ទៅ​ទី​នោះ​ដើម្បី​ធ្វើ​អ្វី​នោះ​ទេ​។ វា​អាច​ការ​ថត​វីដេអូ​ចម្រៀង ការ​សហការ​ជាមួយ​នឹង​តារា​ចម្រៀង​អាមេរិក ឬក៏​ជា​ការ​ថត​កម្មវិធី​ទូរទស្សន៍​។

អ្នក​គាំទ្រនៅ​តែ​ទន្ទឹងរងចាំនិងចង់​ដឹង​យ៉ាងខ្លាំងថា តារាចម្រៀងល្បី​លំដាប់ប្រទេសរូបនេះនឹងមានអ្វីថ្មីជូនដល់ពួកគេនៅថ្ងៃខាងមុខ។ ដូច្នេះ កុំភ្លេចតាមដាន J-Hope ទាំងអស់​គ្នា។

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា