ពិត​ទេ​! ១០​ឆ្នាំ​ L សមាជិក​ម្នាក់​របស់​ Infinite ត្រូវ​ចាក​ចេញ​ពី​ផលិត​កម្ម

  • 2019-08-20 09:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់​ពី​មាន​រឿង​រ៉ាវ​និយាយ​ពី​ការ​ចាក​ចេញ​ពី​ផលិត​មួយ​រយៈ​កន្លង​មក​ ពេល​នេះ​ L សមាជិក​ម្នាក់​របស់​ក្រុម​តារា​ចម្រៀង​ប្រុស​ Infinite បាន​ចេញ​មុខ​ប្រកាស​ជា​ផ្លូវ​ការ​ហើយ​ថា​ខ្លួន​ពិត​ជា​បាន​ចាក​ចេញ​ពី​ផលិត​កម្ម​ Woollim Entertainment ពិត​ប្រាកដ​មែន​។

កាល​ពី​ថ្ងៃ​ទី​១៩​ ម្សិល​មិញ​នេះ​ តាម​រយៈ​ acc IG ផ្ទាល់​ខ្លួន​របស់​តារា​ប្រុស​រូប​នេះ​ បាន​បង្ហោះ​សារ​និយាយ​ពី​មូល​ហេតុ​នៃ​រឿង​មួយ​នេះ​ ហើយ​នៅ​ក្នុង​នោះ​ផង​ដែរ​ មូល​ហេតុ​នៃ​ការ​ចាក​ចេញ​គ្មាន​រឿង​អ្វី​មួយ​នោះ​ទេ​ ពី​ព្រោះ​តែ​ដល់​ពេល​ចប់​កុង​ត្រា​ និង​ចង់​មាន​ពេល​សម្រាក​ផ្ទាល់​ខ្លួន​។

ហើយ​មួយ​វី​ញ​ទៀត L ក៏​បាន​សុំ​ទោល​ទៅ​ដល់​អ្នក​ដែល​បាន​គាំទ្រ​កន្លង​មក​ដែរ​ពី​ការ​ចាក​ចេញ​នេះ។តារា​ប្រុស​សង្ហា​រូ​ប​នេះ​បាន​ជាប់​កុង​ត្រា​ជា​មួយ​ ផលិត​កម្ម​ Woollim Entertainment រយៈ​ពេល​១០​ឆ្នាំ​ហើយ​ តាំង​ពី​ចាប់​ផ្ដើម​ Train និង​បង្កើត​ក្រុម​ Infinite ៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ សម្បត្តិ លក្ខិណា