​ទម្លាយ​ល្បិច​សៀក​មួយ​ទៀត ល្បី​លើ​ឆាក​ Got Talent​ ប៉ុន្មាន​ឆ្នាំ​មុន

  • 2019-08-20 06:30:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Darcy Oake ​ជា​បេក្ខជន​លេច​ធ្លោ​ម្នាក់​កាល​ពី​ការ​ប្រកួត​ប្រជែង​កម្មវិធី Britain's Got Talent 2014។ ​ដោយ​សារ​ទេពកោសល្យ​សម្ដែង​សៀក​រហ័ស​កម្ម​ដ៏ប៉ិនប្រសប់ ​Darcy Oake បាន​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ការ​ប្រកួត​នោះ ក៏ប៉ុន្តែទទួលបានសម្លេងឆ្នោតតិចជាងក្រុម Collabro crowned ។

រូប​ Darcy Oake ពេលសម្ដែង

ត្បិតថា របូតពាន ប៉ុន្តែ​រំលង​ប្រមាណ​ជា ៥ ឆ្នាំ​មក​នេះ ​​ចំណោម​ស្នាដៃ​សៀក​ល្បីៗដែល​រូប​គេ​បង្ហាញ​ ក្នុង​នោះ​​មាន​ល្បិច​មួយ​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​គឺ​នៅ​វគ្គ​ដំបូង​ ​ពោល​គឺ ​ការ​ជប់​ទ្រុង​ព្រាប​ និង​ការ​បំបែក​ព្រាប​ឲ្យ​ចេញ​ជា​ពីរ ​រហូត​ដល់​ជប់​ចេញ​ស្រី​ស្អាត​ម្នាក់​ពី​ទ្រុង​ព្រាប​នោះ​ទៀត​ផង ​ធ្វើ​ឲ្យ​ទស្សនិកជន​ ​ក៏​ដូច​ជា​គណៈ​កម្មការ​ឡើង​ភ្ញាក់ផ្អើល​ចំហរមាត់​តែ​ម្ដង។

ចង់​ដឹង​ច្បាស់​ថា ​បច្ចេកទេស​នោះ​ត្រូវ​បាន​គេ​ចាប់​ជាប់​យ៉ាង​ម៉េច​ទស្សនា​វីដេអូ​ខាងក្រោម៖

វីដេអូដើម ពេល ​Darcy Oake ឡើងសម្ដែងលើឆាកដ៏ធំនោះ៖

អត្ថបទទាក់ទង៖

អត្ថបទ៖ រក្សា