Klopp ប្រាប់​មូលហេតុ​ដែល​មិន​យក​ Coutinho មក​វិញ​

  • 2019-08-20 08:09:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jurgen Klopp បាន​បង្ហើប​ពី​មូលហេតុ​មិន​ទិញ​ ឬ​ខ្ចី​ជើង​ Philippe Coutinho ត្រឡប់​មក​ Liverpool វិញ​បើ​ទោះ​ជា​សាមី​កីឡាករ​បង្ហាញ​បំណង​វិល​មក​ Premier League ក៏​ដោយ។​​

អ្នក​ចាត់​ការ​សញ្ជាតិ​អាល្លឺម៉ង់​ឲ្យ​ដឹង​ថា​បញ្ហា​ចម្បង​ដែល​លាក់​មិន​ជិត​នោះ​គឺ​ "លុយ​តែ​ម្ដង"​ ដោយ​សារ​ Barca ទាមទារ​ ៨,៥​លាន​អឺរ៉ូ​សម្រាប់​ក្លឹប​ណា​ដែល​ចង់​ខ្ចី​ជើង​ ហើយ​ចុងក្រោយ​គឺ​ Bayern Munich ហ៊ាន​ចំណាយ​ក៏​យក​បាន Coutinho ​ ជាមួយ​ជម្រើស​ទិញ​ជាង​១០០​លាន​ផ្សេង​ទៀត។​​

"លុយ​ដែល​​បាន​ពី​ការ​លក់​ Coutinho គឺ​យើង​បាន​ចាយ​អស់​ទៅ​ហើយ​ (ទិញ Vandijk និង​ Alisson) ដូច្នេះ​យើង​គ្មាន​លទ្ធភាព​យក​គេ​មក​វិញ​ទេ"។​ Klopp បាន​ប្រាប់​ Sport Bild ដូច្នេះ។​ យ៉ាង​ណា​បុរស​វ័យ​៥២​ឆ្នាំ​ជឿជាក់​ថា​ខ្សែ​បម្រើ​សញ្ជាតិ​ប្រេស៊ីល​នឹង​ជោគជ័យ​នៅ​ទឹកដី​អាល្លឺម៉ង់​ ជាមួយ​ក្លឹប​យក្ស​ដូចជា Bayern Munich៕

ប្រភព៖ Liverpool Echo   ប្រែសម្រួល៖ សៀនហួរ

អត្ថបទថ្មី