សរុបលទ្ធផល ក្រុមជម្រើសជាតិនារីកម្ពុជានៅពាន AFF Championship
- 2019-08-21 01:55:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សរុបលទ្ធផល ក្រុមជម្រើសជាតិនារីកម្ពុជានៅពាន AFF Championship
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានបញ្ចប់ភារកិច្ចនៅពានរង្វាន់ AFF Championship ហើយកាលពីយប់មិញនេះ ដោយឆ្លងកាត់ការប្រកួតក្នុងពូល៣ប្រកួត។
កម្ពុជាស្ថិតនៅពូលជាមួយក្រុមវៀតណាម មីយ៉ាន់ម៉ា និងឥណ្ឌូណេស៊ី។ ៣ប្រកួតក្នុងពូលនេះ ក្រុមនារីកម្ពុជាទទួលបានលទ្ធផលមិនល្អនោះទេ ដោយបើកឆាកចាញ់ក្រុមវៀតណាម ១០-០ បន្ដចាញ់ក្រុមមីយ៉ាន់ម៉ា ១០-១ និងប្រកួតចុងក្រោយយប់មិញចាញ់ក្រុមឥណ្ឌូណេស៊ី ៤-០។ ត្បិតតែចាញ់ច្រើនគ្រាប់មែន ប៉ុន្តែនេះជាបទពិសោធថ្មីមួយសម្រាប់ក្រុមនារីកម្ពុជា ដែលទើបបង្កើតឡើងជាថ្មី។
ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា នឹងធ្វើដំណើរមកដល់មាតុភូមិវិញនៅម៉ោង២:៥៥នាទីរសៀលនេះ៕
រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា