ត្រឹម ៦ ខែសោះ ផលិតកម្មរបស់ BTS អាចរកចំណូលបានជិតស្មើចំណូលសរុបឆ្នាំមុន

  • 2019-08-21 03:03:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ ២១ សីហា​នេះ ផលិតកម្ម Big Hit Entertainment បាន​ប្រកាស​អំពី​ស្ថានភាព​មុខ​ជំនួញ​របស់​ខ្លួន និង​ផែនការ​ទៅ​ថ្ងៃ​អនាគត ដែល​មាន​ការ​ចូល​រួម​ពី​សហ​នាយក​ប្រតិបត្តិ​ Bang Shi Hyuk និង Yoon Seok Jun។

លោក Bang Shi Hyuk បង្ហាញ​ថា​ Big Hit អាច​រក​ចំណូល​បាន​សរុប​ ២០០,១ ពាន់​លាន​វ៉ុន (ប្រមាណ ១៦៦ លាន​ដុល្លារ) ក្នុង​រយៈពេល ៦ ខែ​ដំបូង​នៃ​ឆ្នាំ ២០១៩។ តួ​លេខ​នេះ​គឺ​សឹង​តែ​ស្មើ​នឹង​ចំណូល​សរុប​ដែល​ក្រុមហ៊ុន​រក​បាន​កាល​ពី​ឆ្នាំ ២០១៨ ទៅ​ហើយ (រក​បាន​ប្រមាណ ១៩០ លាន​ដុល្លារ)។

ប្រាក់​ចំណេញ​នៅ​ ៦ ខែ​ដំបូង​វិញ គឺ​មាន​ប្រមាណ ៣២,៤ លាន​ដុល្លារ ដែល​ស្មើ​ប្រមាណ ២ ភាគ ៣ នៃ​ប្រាក់​ចំណេញ​រក​បាន​ឆ្នាំ​ទៅ (ប្រមាណ​ ៥៣,២ លាន​ដុល្លារ)។ លោក​បាន​បន្ថែម​ថា ផលិតកម្ម​ Big Hit កំពុង​ព្យាយាម​ធ្វើ​ឲ្យ​សហគ្រាស​ចម្រៀង​កាន់​តែ​មាន​ការ​ច្នៃ​ប្រឌិត៕

ចុចអាន ៖ បង្ហាញ​ខ្លួនម្ដងទៀតនៅឆ្នាំថ្មី មាឌរបស់​ CL នៅ​តែ​ម៉ាប់មិន​ចាញ់កាលពី ២០១៨

ប្រភព៖ Soompi   ប្រែ​សម្រួល៖ សុខហេង