មជ្ឈមណ្ឌល​កម្សាន្ត​ WB Arena បាន​បង្កើត​ផ្សារ​លក់​ទំនិញ​

  • 2019-08-21 06:28:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​លើក​កំពស់​អាជីវ​កម្ម​ខ្នាត​តូច​​​​ និង​មធ្យម​ មជ្ឈមណ្ឌល​កម្សាន្ត​ WB Arena បាន​បង្កើត​ផ្សារ​លក់​ទំនិញ​ដែល​ជា​ឪកាស​បន្ថែម​សម្រាប់​បង្ហាញ​ពី​ផលិត​ផល​របស់​សហគ្រិន​ខ្នាត​តូច​ និង​ មធ្យម​នៅ​ក្នុង​ស្រុក​ ក្នុង​អំឡុង​ពេល​ដើរ​កម្សាន្ដ​របស់​ភ្ញៀវ​ទេសចរ​ ជា​មួយ​និង​ទីតាំង​ស្រស់​ស្អាត​ដ៏​សែន​មនោរម្យ​ និង​បរិយាកាស​បរិសុទ្ធ​ពី​ជំនោរ​ទន្លេ​ស្ថិត​នៅ​ចន្លោះ​ទន្លេ​បាសាក់​ និង​ផ្លូវ​ជាតិ​លេខ​ 2​។​  

មជ្ឈមណ្ឌល​កម្សាន្ត​ WB Arena​ ដែល​បាន​ដំណើរ​ការ​ចាប់​តាំង​ពី​កក្កដា​ ជា​សំណង់​អគារ​ដែល​មាន​ស្ថាបត្យ​កម្ម​ដ៏​ស្អាត​អស្ចារ្យ​ បាន​បង្កើត​ទី​តាំង​សម្រាប់​ដំណើរ​អាជីវ​កម្ម​ និង​ផ្សារ​លក់​ទំនិញ​ដែល​ស្ថិត​ត្រង់​ចំណុច​កណ្ដាល​មជ្ឈ​មណ្ឌល​កម្សាន្ត​ WB Arena​ ព្រម​ទាំង​មាន​ទីធ្លារ​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​និង​លម្អ​ទៅ​ដោយ​ស្នា​ដៃ​សិល្បៈ​ល្អ​ប្រណីត​ ហើយ​និង​មាន​ភាព​កម្សាន្ត​គ្រប់​បែប​យ៉ាង​នៅ​កន្លែង​តែ​មួយ​ ជា​មួយ​បរិយាកាស​បើក​ចំហ​ជាប់​នឹង​មាត់​ទន្លេ​ ដែល​ជា​កន្លែង​កំពុង​មាន​កំណើន​ទស្សនា​ខ្លាំង​ពី​សាធារណៈជន​។​

​​

ផ្សារ​លក់​ទំនិញ​មាន​តូប​ដែល​សាក​សម​សម្រាប់​អាជីវកម្ម​លក់​គ្រឿង​អលង្ការ​រចនា​ក្នុង​ស្រុក​ និង​អន្តរ​ជាតិ​ ហាង​សម្លៀក​បំពាក់​ ហាង​វ៉ែនតា​ ហាង​លក់​ផលិត​ផល​គ្រឿង​សម្អាង​ ផលិត​ផល​សុខភាព​ ក៏​ដូច​ជា​ ហាង​លក់​ស្បែក​ជើង​គ្រប់​ប្រភេទ​ និង​ហាង​លក់​គ្រឿង​បរិក្ខារ​ជា​ច្រើន​ផ្សេង​ទៀត​ផង​ដែរ​ជា​ជម្រើស​ល្អ​សម្រាប់​សហគ្រិន​ដែល​មាន​បំណង​បើក​អាជីវ​កម្ម​ខ្នាត​តូច​ ឬ​កំពុង​ស្វែង​រក​ទីតាំង​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​គាត់​។​

 

មជ្ឈ​មណ្ឌល​កម្សាន្ត​ WB Arena ផ្តល់​ឱកាស​ពិសេស​ចំពោះ​សហគ្រិន​ដែល​មាន​ចំណាប់​អារម្មណ៍​លើ​ការ​ជួល​តូប  ដោយ​អនុញ្ញាត​អោយ​ចាប់​ផ្ដើម​ដំណើរ​ការ​ដោយ​ឥត​គិត​ថ្លៃ​ឈ្នួល​តូប​ពី​ខែ​នេះ​ ដល់​ខែ​ធ្នូ​ ឆ្នាំ​2019​ និង​ផ្តល់​ជូន​រយៈពេល1​ ខែ​សម្រាប់​ត្រៀម​លក្ខណៈ​ឱ្យ​បាន​រួច​រាល់​ដើម្បី​បើក​ដំណើរ​ការ​ បន្ទាប់​ពី​ចុះ​ឈ្មោះ​រួច​។​

 

មជ្ឈ​មណ្ឌល​កម្សាន្ត​ WB Arena ​មាន​ទីតាំង​ស្ថិត​នៅ​ចន្លោះ​ទន្លេ​បាសាក់​ និង​ផ្លូវ​ជាតិ​លេខ​ 2​ ដែល​មាន​ផ្លូវ​ងាយ​ស្រួល​ចេញ​ចូល​ ចម្ងាយ​ត្រឹម​តែ​ 15 ​នាទី​ប៉ុណ្ណោះ​ពី​កាស៊ី​ណូណាហ្គាវើលដ៍​។​ ត្រឹម​តែ​ 3​ គីឡូ​ម៉ែត្រ​ពី​ស្ពាន​អាកាស​ព្រះ​មុនី​វង្ស​ និង​ ៥​ នាទី​ពី​មហា​វិថី​សម្ដេច​ ហ៊ុន​ សែន​(ផ្លូវ​ ៦០​ម៉ែត្រ​)​ ហើយ​នៅ​ជិត​សាលា​រៀន​ International School of Phnom Penh (ISPP)​។​     សម្រាប់​ព័ត៌​មាន​បន្ថែម​អំពី​ការ​ជួល ​សូម​ទាក់ទង​ The Mall Company

ទូរ​សព្ទ​៖ 089 999 681 | 093 999 627 (ភាសា​អង់គ្លេស​ និង​ខ្មែរ​)​

អ៉ីមែល៖ leasing@themallcompany.com

អត្ថបទ៖ Sponsored ប្រែសម្រូលដោយ​ ចេង សុខហ័ង

អត្ថបទពេញនិយម