មកមើល ទិដ្ឋភាពភ្លើងឆេះព្រៃលើកោះធំបំផុតទី២នៅក្រិក ប៉ះពាល់ខ្លាំងដល់ជម្រកសត្វ

  • 2019-08-21 06:34:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ភូមិ​ក្នុង​តំបន់​ជា​ច្រើន ត្រូវ​បាន​ជម្លៀស​ចេញ​ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ក្រោយ​ពេល​ដែល​មាន​ភ្លើង​ឆេះ​ព្រៃ​នៅ​លើ​កោះ​ធំ​បំផុត​ទី ២​ក្នុង​ប្រទេស​ក្រិក ហើយ​បណ្ដាល​ឲ្យ​មាន​ការ​ខូចខាត​មិន​អាច​ប៉ាន់​ស្មាន​បាន​សម្រាប់​ជម្រក​សត្វ​ព្រៃ។

ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ បាន​ព្យាយាម​គ្រប់គ្រង​ស្ថានការណ៍​ភ្លើង​ឆេះ​ព្រៃ​នេះ​ដែល​គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​ជាង ៥៥០​ហិចតា​នៅ​លើ​កោះ Evia។ យោង​តាម​អាជ្ញាធរ​ក្នុង​តំបន់​ឲ្យ​ដឹង​ថា​ភ្លើង​ឆេះ​ព្រៃ​នេះ បាន​ចាប់​ផ្ដើម​ដំបូង​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ដែល​បណ្ដាល​ឲ្យប្រជាជន​រស់​ក្នុង​ភូមិ Kontodespoti, Makrymallik, Stavros និង Platana រួម​ទាំង​ទីក្រុង Psachna ផងដែរ។ ក្នុង​នោះ​ផង​ដែរ អ្នក​ពន្លត់​អគ្គិភ័យ​ម្នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ក្រោយ​រង​របួស​រលាក​ភ្លើង។

គួរ​បញ្ជាក់​ថា ប្រទេស​ក្រិក​បាន​ទទួល​រង​ការ​វាយ​ប្រហារ​ដោយ​ភ្លើង​ឆេះ​ព្រៃ​ជា​ញឹកញាប់​ខណៈ​ពេល​ដែ​លមាន​ខ្យល់​ខ្លាំង​ដែល​ធ្វើ​ឲ្យ​ការ​រីក​រាល​ដាល​កាន់​តែ​ធំ​ទៀត ប៉ុន្តែ​អ្នក​ពន្លត់​អគ្គិភ័យ​ជាង ១​ពាន់​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ហើយ៕

ប្រភព៖ Aljazeera   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម