Ronaldo យល់ថា សព្វថ្ងៃកីឡាករណាក៏អាចមានតម្លៃ ១០០លានដែរ
- 2019-08-21 10:39:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo យល់ថា សព្វថ្ងៃកីឡាករណាក៏អាចមានតម្លៃ ១០០លានដែរ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Cristiano Ronaldo បាននិយាយប្រាប់ទូរទស្សន៍ប៉ុស្តិ៍លេខ ១ ព័រទុយហ្គាល់ថា ខ្លួនមិនសូវជាមានការយល់ស្របទៅនឹងតម្លៃខ្លួននៃទីផ្សារកីឡាករក្នុងពេលបច្ចុប្បន្នទេ។
កីឡាកររូបនេះបាននិយាយថា៖ " វាពិតជាមានភាពលំបាកណាស់ ដើម្បីស្ទង់មើលបាល់ទាត់សម័យទំនើប។ ក្លឹបបាល់ទាត់យកសក្ដានុពលរបស់កីឡាករមកលេងជាល្បែង ហើយឧស្សាហកម្មបាល់ទាត់ខុសពីអតីតកាល "។
Ronaldo បានបន្តថា៖ " ក្រៅពី Joao Felix កីឡាករទាំងអស់អាចមានតម្លៃរហូតដល់ ១០០លានអឺរ៉ូ ដោយមិនចាំបាច់បង្ហាញសមត្ថភាព។ ខ្សែការពារកណ្ដាល និងអ្នកចាំទី អាចមានតម្លៃរហូតដល់ ៧០ ឬ ៨០លានអឺរ៉ូ " ។
ខ្សែប្រយុទ្ធក្លឹប Juventus បង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនថា ខ្លួនមិនមានភាពយល់ស្របទៅនឹងតម្លៃទីផ្សារកីឡាករនេះទេ ប៉ុន្តែវាជាពិភពលោក ដែលយើងកំពុងរស់នៅ ហើយយើងត្រូវតែគោរពវា៕