ច្បាប់​ VAR ថ្មី នៅ​ Premier League ធានា​ថា​ប្លែក​ខ្លាំង​តែ​ម្ដង​

  • 2019-08-22 08:25:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ថ្ងៃ​នេះ​ដែរ​ សារព័ត៌មាន និង​មជ្ឈដ្ឋាន​បាល់ទាត់​ មាន​ភាព​ភ្ញាក់ផ្អើល​ទៅ​នឹង​ច្បាប់​ថ្មី​នៃ ប្រព័ន្ធ​វីដេអូ​ជំនួយ​អាជ្ញាកណ្ដាល នៅ​លីគ​កំពូល​អង់គ្លេស។

ច្បាប់​នេះ​ចែង​ថា៖ " កីឡាករ កីឡាករ​បម្រុង បុគ្គលិក​ របស់​ក្លឹប​ណា​មួយ​ ដែល​ចូល​ក្នុង​បន្ទប់​ត្រួត​ពិនិត្យ​មើល​វីដេអូ​ជំនួយ​អាជ្ញាកណ្ដាល នឹង​ត្រូវ​បណ្ដេញ​ចេញ​ពី​ការ​ប្រកួត "។

បាន​សេចក្ដី​ថា នរណា​ក៏​ដោយ មិន​ថា​កីឡាករ​កំពុង​ប្រកួត ឬ កីឡាករ​បម្រុង ឬ គ្រូ​បង្វឹក​ នឹង​ទទួល​បាន​កាត​ក្រហម​ភ្លាមៗ​ឲ្យ​តែ​ចូល​ក្នុង​បន្ទប់ VAR។

យ៉ាងណាមិញ បន្ទប់​ VAR មាន​ទីតាំង​ស្ថិត​នៅ​ Stockley Park ដែល​ស្ថិត​នៅ​ទីក្រុង​ឡុងដុង ហើយ​កីឡដ្ឋាន​ដែល​ជិត​បន្ទាប់​ VAR ជាង​គេ​គឺ កីឡដ្ឋាន​ Stamford Bridge ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង ២០​គីឡូម៉ែត្រ៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម