Juventus ទទូចឲ្យ Serie A លេងក្បាលព្រលប់ដើម្បីអ្នកគាំទ្រអាស៊ី
- 2019-08-22 02:14:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Juventus ទទូចឲ្យ Serie A លេងក្បាលព្រលប់ដើម្បីអ្នកគាំទ្រអាស៊ី
ចន្លោះមិនឃើញ
ជើងឯកអ៊ីតាលី Juventus បានទទូចឲ្យក្របខ័ណ្ឌកំពូល Serie A ពិចារណារៀបចំម៉ោងប្រកួតកុំឲ្យយប់ជ្រៅៗពេកដើម្បីអ្នកគាំទ្រនៅអាស៊ីងាយស្រួលទស្សនា។
ការទាមទារបែបនេះធ្វើឡើងស្របពេលប្រជាប្រិយភាពរបស់ Juventus កំពុងកើនឡើងក៏ពិតមែនតែចំណូលពីទីផ្សារអាស៊ីវិញគឺទាបជាងក្រុម Top 6 របស់ក្របខ័ណ្ឌ Premier League ផង។ Serie A ចាប់ផ្ដើមរដូវកាលរបស់ខ្លួននៅថ្ងៃសៅរ៍សប្ដាហ៍នេះ ហើយគ្រប់ប្រកួតសុទ្ធតែលេងពាក់កណ្ដាលយប់ទាំងអស់។
ការលេងយប់ជ្រៅបែបនេះធ្វើឲ្យ Serie A ពិបាកប្រជែងប្រជាប្រិយភាពជាមួយ Premier League សម្រាប់ទីផ្សារអាស៊ីពិសេសគឺអ្នកគាំទ្រនៅចិនដែលមានច្រើនលើសលប់។ ករណីស្រដៀងគ្នានេះក៏កើតមាននៅអេស្ប៉ាញដែរ គឺ LaLiga បានដាក់ប្រកួតរបស់ខ្លួនមួយចំនួននៅម៉ោង ៨, ៩ ឬ១០យប់ដើម្បីអ្នកគាំទ្រអាស៊ីទស្សនា៕