LISA បញ្ចញ​ក្បាច់​រាំ​ជាមួយ​នឹង​បទ​ល្បី​របស់​អេស្ប៉ាញ​​ផ្អើល​ពេញ​អ៊ីនធឺណេត

  • 2019-08-22 02:43:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

LISA ស្រី​ស្អាត​ជើង​ស្រលូន​ជន​ជាតិ​ថៃ​សមាជិកក្រុម BLACKPINK បាន​បង្ហោះ​នូវ​វីដេអូ​រាំ​បទ​ល្បី​របស់​អេស្ប៉ាញ​​ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​កាល​ពី​ព្រឹក​ថ្ងៃទី ២១ ខែសីហា ម្សិល​មិញ​នេះ​។

បទ​ដែល LISA បាន​ជ្រើសរើស​យក​មក​រាំ​នោះ​ មានចំណង​ជើងថា «Malamente» ច្រៀង​ដោយ​តារា​ចម្រៀង​អេស្ប៉ាញ Rosalia។

វីដេអូ​នោះ​ក៏​ត្រូវ​បាន​បង្ហោះ​នៅ​ក្នុង​ YouTube ផ្ទាល់​ខ្លួន​របស់​ តារា​រ៉េប​នេះ​ផង​ដែរ ដែល​គណនី​នោះ​មាន​ឈ្មោះ​ថា «Lilifilm Official»។

ចំពោះ​វីដេអូ​ដែល​បាន​បង្ហោះ​ជាមួយ​នឹង​ក្បាច់​រាំ​ដ៏​រស់រវើក​នោះ​ អ្នក​គាំទ្រក៏​សង្កេត​ឃើញ​ថា ចំណង​របស់​វីដេអូ​​ដាក់​ថា LILI'S FILM #1 – LISA Dance Performance Video ដែលធ្វើ​ឱ្យ​អ្នក​គាំទ្រ​គិត​ និង​រំពឹង​ទុក​ថា LISA នឹង​មាន​ក្បាច់​រាំជាច្រើន​ទៀត​ ដើម្បី​បង្ហាញ​ជូន​ដល់​អ្នក​គាំទ្រ​របស់​នាង។

ក្នុង​រយៈ​ពេលតែ​ ២២ ម៉ោង​ប៉ុណ្ណោះ​ វីដេអូ​របស់​ ​LISA មានអ្នក​ចុច​ទស្សនា​រហូត​ដល់ ១,៨ លាន​នាក់​ឯណោះ​។ តោះ​! ទៅ​ទស្សនា​វីដេអូ​របស់ LISA ទាំង​អស់​គ្នា៖

អត្ថបទ៖ ឈឹម វិមានរ័ត្ននា

អត្ថបទពេញនិយម
អត្ថបទថ្មី