គ្រាន់​តែ​ឃើញ​ Poster រឿង​របស់​ Suzy និង​ Sung Gi អ្នកគាំទ្រអន្ទះសាចង់មើលគ្រប់គ្នា

  • 2019-08-22 05:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ​ ផលិត​កម្ម​ដែលផលិត​រឿង​ភាគ​កូរ៉េ​ដ៏​ធំ​មួយ​​ គឺ​ SBS បាន​បង្ហាញ​រូប​ Poster រឿង​ដែល​នឹង​ចាប់​បញ្ចាំង​នា​ពេល​ខាង​មុន​នេះ​នៅ​លើ​ទូរទស្សន៍​របស់​ខ្លួន។

រឿង​នោះ​មាន​ចំណង​ជើង​ថា​ "Vagabond" ជា​ប្រភេទ​រឿង​បែប​ស៊ើប​អង្កេត​​ស៊ី​ជម្រៅ​ស្វែង​រក​ការ​ពិត។​ អ្វី​ដែល​សំខាន់​មាន​ការ​ចូល​រួម​សម្ដែង​ដោយ​​​ Suzy និង​ Lee sung Gi ដែល​បាន​ធ្វើ​ឲ្យ​រឿង​មួយ​នេះ​កាន់​តែ​ធ្វើ​ឲ្យ​អ្នកដែល​​តែង​តែ​គាំទ្រ​តួអង្គ​របស់​អ្នក​ទាំង​ពីរ​ កំពុង​តែ​រង់​ចាំ​មើ​ល​។​

អ្នកគាំទ្រ​កំពុង​តែ​ចង់​ដឹង​នៃ​សាច់​រឿង​មួយ​នេះ​ ស្រាប់​តែ​ SBS បាន​បង្ហាញ​ Poster មួយ​សន្លឹក​ ជា​លក្ខណៈ​នៃ​រូប​យន្ត​ហោះ​ដែល​កំពុង​តែ​ហោះ​ក្នុង​ភាព​ងងឹត​ ដែល​ជា​ផ្នែក​មួយ​នៃ​សាច់​រឿង​មួយ​នេះ​ ។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ គេក៏បាន​បង្ហាញ​ថ្ងៃ​ដែល​នឹង​បញ្ចាំង​រឿង​ផង​ដែរ​ គឺ​នៅ​ថ្ងៃ​ទី​២០​ ខែ​កញ្ញា​ ឆ្នាំ​២០១៩​ខាង​មុន​នេះ​៕

ប្រភព៖ Soompi   ប្រែ​សម្រួល៖ សម្បត្តិ លក្ខិណា

អត្ថបទពេញនិយម