Shawn Mendes និង​មិត្ត​ជិត​ស្និទ្ធ Camila ត្រៀម​ចាប់ដៃ​គ្នា​ឡើង​កម្មវិធី ​VMAs​

  • 2019-08-22 09:33:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Shawn Mendes និង​មិត្ត​ជិត​ស្និទ្ធ Camila នឹង​ត្រៀម​ឡើងសម្ដែង​បទ​ល្បី​របស់​ខ្លួន​ «Senorita»​ ក្នុង​កម្មវិធី Video Music Awards នា​ថ្ងៃ​ច័ន្ទ សប្ដាហ៍​ក្រោយ នៅពហុកីឡដ្ឋាន Prudential ក្នុង​ទីក្រុង Newark នៃ​រដ្ឋ New Jersey សហរដ្ឋអាមេរិក នេះ​បើ​យោង​តាម MTV​។

MTV ក៏​បាន​ប្រកាស​នៅ​ក្នុង Twitter ថា​ម្ចាស់​បទ «Senorita»​ ទាំង​ពីរ​នាក់​នេះ​នឹង​ទទួល​បាន​ពាន​រង្វាន់​មួយ​ចំនួន​ពី​កម្មវិធី​ផង​ដែរ​។

Camila Cabello ទទួល​បាន​ឈ្មោះ​ក្នុង​តារាង​រហូត​ដល់​ទៅ ៥ តារាង​ខុស​គ្នា ដើម្បី​ដណ្ដើមយក​ពាន​ពីកម្មវិធី VMAs​ ក្នុង​នោះ​ក៏​មាន​ពាន​រង្វាន់ Song of the Summer ផងដែរ។

ចំណែក​ឯបុរសរូបស្រស់ Shawn Mendes វិញ​ក៏មាន​ឈ្មោះ​ក្នុង​តារាង​ដណ្ដើម​ពាន​ដល់​ទៅ ៦ ដែល​ក្នុង​នោះ​រួម​មានពាន​រង្វាន់​ តារា​ប្រចាំ​ឆ្នាំ​ ឬ Artist of the Year ផង​ដែរ​។

ក្នុង​នោះ​ក៏​មាន​តារា​ល្បី​ៗ​លំដាប់​អន្តរជាតិ​ផ្សេងទៀត​ផង​ដែរ​ដូច​ជា Ariana Grande​ និង Taylor Swift ហើយពួកគេក៏​មានឈ្មោះ​ ដើម្បី​ដណ្ដើម​យក​ពាន​រង្វាន់​រហូត​ដល់​ក្នុង​មួយ​នាក់ ១២ ពាន​។

ប្រភព៖ The Irish News   ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

អត្ថបទពេញនិយម