សល់៦ថ្ងៃទៀតចាប់ឆ្នោត UCL មកមើលក្រុមណានៅ POT ដូចគ្នាខ្លះ
- 2019-08-23 07:23:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សល់៦ថ្ងៃទៀតចាប់ឆ្នោត UCL មកមើលក្រុមណានៅ POT ដូចគ្នាខ្លះ
ចន្លោះមិនឃើញ
នៅសល់មិនដល់១សប្ដាហ៍ទៀតទេ ការចាប់ឆ្នោតរើសពូលកម្មវិធីដ៏មានប្រជាប្រិយភាពគឺ UEFA Champions League នឹងមកដល់ហើយ។
ការចាប់ឆ្នោត Champions League និង Europa League នឹងធ្វើនៅថ្ងៃជាមួយគ្នាខណៈការប្រកាសលទ្ធផលកីឡាករឈ្នះពាន UEFA Men's Player of the Year Award ក៏ធ្វើនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នោះដែរ។ ជើងឯកចាស់ Liverpool ស្ថិតនៅ Pot 1 ហើយ Chelsea ជាជើងឯក Europa League ក៏ស្ថិតនៅ Pot 1 ដូចគ្នា។
ជើងឯក១៣សម័យកាល Real Madrid ធ្លាក់ទៅ Pot 2 ហើយ Tottenham ដែលជាក្រុមរងជើងឯកឆ្នាំទៅក៏នៅ Pot នោះដែរ។ ចាប់ពី Pot ២នេះទៅដល់ Pot ៣,៤ គឺក្រុមនីមួយៗត្រូវបានចាត់ថ្នាក់ទៅតាមចំណាត់ថ្នាក់របស់សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA។ ក្រុមមកពីលីគតែមួយនឹងមិនស្ថិតនៅពូលជាមួយគ្នាទេ៕