iPhone 11 អាចថតវីដេអូខ្លាំងជាងមុន និងបង្កើនសមត្ថភាពថតនៅទីងងឹត

  • 2019-08-23 06:31:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ដំណឹង​លម្អិត​ជា​ច្រើន​អំពី​ផលិតផល​ថ្មីៗ​របស់ Apple រួម​មាន iPhone, iPad, MacBook និង Apple Watch បាន​លេច​ចេញ​ក្នុង​ការ​ចុះ​ផ្សាយ​ថ្មី​ចុង​ក្រោយ​របស់​ Bloomberg ជា​ស្ថាប័ន​សារព័ត៌មាន​ធំ​មួយ​របស់​អាមេរិក។ ខាង​ក្រោម​នេះ​ជា​ការ​រៀប​រាប់​ត្រួសៗ​អំពី​ការ​ព្យាករណ៍​ក្នុង​របាយការណ៍​របស់ Bloomberg ៖

iPhone ឆ្នាំ ២០១៩

  • មាន​សរុប​ ៣ ម៉ូដែល​ដែល​នឹង​ចេញ​ឆ្នាំ ២០១៩។ មាន​ពីរ​ម៉ូដែល​​នឹង​ប្រើ​ឈ្មោះ "Pro” ដែល​វា​នឹង​ជំនួស iPhone XS និង XS Max ហើយ​ខាង​ក្រោយ​មាន​កាមេរ៉ា ៣ គ្រាប់។ ទូរសព្ទ​ទី​បី​នឹង​មក​ជំនួស​កន្លែង iPhone XR ដែល​វា​មាន​បំពាក់​កាមេរ៉ា​ភ្លោះ​នៅ​ខាង​ក្រោយ។

  • iPhone ត្រកូល Pro នឹង​ទ្រាំទ្រ​ការ​សាក​ថ្ម​ឥត​ខ្សែ​​បែប Reverse (អាច​សាក​ថ្ម​ឲ្យ​ឧបករណ៍​ដទៃ) ស្រដៀង​នឹង​​មុខងារ​លើ​​ស្មាតហ្វូន​ជំនាន់​ចុង​ក្រោយ​របស់ Samsung និង Huawei។

  • ដំណឹង​ផ្សេង​ទៀត​រួម​មាន​ Face ID ដែល​អាច​ប្រើ​ច្រើន​មុំ ដែល​អាច​ឲ្យ​ស្កេន​មុខ​ដោះ​សោ​ទោះ​បី​ទូរសព្ទ​ដាក់​ផ្ដេក​លើ​តុ​ក្ដី, ការពារ​ទឹក​ខ្លាំង​ជាង​មុន និង​បច្ចេកវិទ្យា Shatter-Resistance ដែល​ជួយ​ការពារ​ពេល​ទូរសព្ទ​ធ្លាក់។ Bloomberg មិន​បាន​បញ្ជាក់​ថា​ម៉ូដែល​ណា​នឹង​ទទួល​បាន​មុខងារ​ពិសេស​នេះ​ទេ។ iPhone ថ្មី​ទាំង​បី​នឹង​បំពាក់​ដោយ​បន្ទះ​ឈីប A13 ល្បឿន​លឿន​ជាង​មុខ និង​ឈីប​ Matrix ដែល​អាច​ផ្ដល់​ផល​ប្រយោជន៍​ដល់​ AR។

  • ក្រៅ​ពី​មាន​នូវ​ពណ៌​​ប្រភេទ​គ្រើម​ថ្មី ត្រកូល iPhone Pro នឹង​មាន​រូបរាង​ស្រដៀង​នឹង​ iPhone XS ឆ្នាំ​មុន​ដែរ។

  • 3D Touch ត្រូវ​បាន​ដក​ចោល​លើ iPhone ទាំង​បី ជំនួស​មក​វិញ​នូវ Haptic Tocuh ដែល​បាន​លេច​មុខ​លើ iPhone XR កាល​ឆ្នាំ​មុន។

  • កុំ​រំពឹង​ថា iPhone 5G ចេញ​ឆ្នាំ​នេះ ត្រូវ​រង់​ចាំ​ដល់​ឆ្នាំ ២០២០ ទើប Apple បញ្ចេញ​មួយ​ម៉ូដែល។

  • iPhone ដែល​ជំនួស​តំណែង iPhone XR មិន​សូវ​ផ្លាស់​ប្ដូរ​ច្រើន​ឡើយ។ ក្រៅ​ពី​មាន​​ឈីប​ល្បឿន​លឿន​ វា​មាន​បំពាក់​កាមេរ៉ា​ពីរ​គ្រាប់​នៅ​ខាង​ក្រោយ ដែល​កាមេរ៉ា​ទីពីរ​សម្រាប់ Zoom ហើយ​មាន​ជម្រើស​ពណ៌​បៃតង​ថ្មី។

iPad ឆ្នាំ ២០១៩

  • ​Apple គ្រោង​នឹង​ប្រកាស​ចេញ iPad Pro ១១ អ៊ីញ និង ១២,៩ អ៊ីញ​ថ្មី​នៅ​ឆ្នាំ​នេះ។ Bloomberg និយាយ​ថា​ទាំង​ពីរ​ម៉ូដែល​នេះ នឹង​មាន​​ការ​វិវត្ត​លើ​កាមេរ៉ា ដោយ​មិន​បញ្ជាក់​អំពី​ចំនួន​កាមេរ៉ា​ឡើយ។ ឈីប​ល្បឿន​លឿន​ជាង​មុខ​ក៏​រំពឹង​ថា​មាន​ដែរ ប៉ុន្តែ​រូបរាង​នៅ​ដដែល។

  • Bloomberg អះអាង​ថា​ Apple នឹង​ឈប់​ផលិត​ iPad ៩,៧ អ៊ីញ ដើម្បី​​ងាក​មក​ផ្ដោត​លើ iPad ១០,២ អ៊ីញ​ថ្មី។

MacBook Pro ឆ្នាំ ២០១៩

  • Bloomberg ក៏​បាន​លើក​ឡើង​អំពី​ចចាមអារ៉ាម​ MacBook Pro ១៦ អ៊ីញ​ផង​ដែរ។ Laptop ថ្មី​អាច​មាន​ទំហំ​ស្រដៀង​នឹង MacBook Pro ១៥ អ៊ីញ​ស៊េរី​បច្ចុប្បន្ន ប៉ុន្តែ​នឹង​មាន​អេក្រង់​ទំហំ​ធំ​ជាង​មុន តាម​រយៈ​ការ​កាត់​បន្ថយ​ស៊ុម​អេក្រង់៕

ចុចអាន ៖ iPhone ឆ្នាំ​នេះ​អាច​នាំ​មុខងារ​ដូច Galaxy Note ដែល Steve Jobs ស្អប់​បំផុត

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម