ការពិតមកពីអីចឹងសោះ បានមានគេចុះឈ្មោះរាប់ពាន់នាក់ក្រោយសម្ពោធកាតសមាជិកភ្លាម

  • 2019-08-23 09:25:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធី Starbucks® Rewards កាលពីថ្ងៃ ១៦ និង ១៧ សីហា ២០១៩ កន្លងទៅនេះ ពេលនេះចំនួនអតិថិជនសមាជិក Starbucks ដែលបានចុះឈ្មោះប្រើប្រាស់មានរហូតជាង ៥០០០ នាក់ បូករួមជាមួយចំនួនកាត Starbucks® Rewards សរុបមានដល់ ៦០០០ កាតជាង ទូទាំងប្រទេសកម្ពុជា ។

Starbucks® Rewards ជាកម្មវិធីមួយជួយសម្រួលដល់ការបង់ប្រាក់របស់អតិថិជនតាមរយៈគណនីក្នុងទូរសព្ទ ដែលបានភ្ជាប់ជាមួយកាត Starbucks® Rewards របស់ពួកគេ ក្នុងការបញ្ជាទិញភេសជ្ជៈ។

លើសពីនេះទៅទៀតនោះ រាល់ការចំណាយតាមរយៈកម្មវិធីឌីជីថលប្រភេទនេះ អតិថិជនទាំងអស់នឹងទទួលបានផ្កាយសម្រាប់សន្សំ ដោយសមាជិកមាស (Gold Member) ទទួលបានភេសជ្ជៈឥតគិតថ្លៃមួយកែវ រាល់ពេលសន្សំបាន ១០០ ផ្កាយ ចំណែកឯសមាជិកបៃតង (Green Member) វិញ នឹងទទួលបានផ្កាយទ្វេដង រាល់ការទិញលើកដំបូងជាមួយកាតក្នុងកំឡុងពេល ៣០ ថ្ងៃដំបូង បន្ទាប់ពីការចុះឈ្មោះរួច ។

មកបើកកាតសមាជិក Starbucks® Rewards ផ្ទាល់ខ្លួនរបស់អ្នកឥឡូវនេះដែលមាននៅគ្រប់សាខា Starbucks ទូទាំងប្រទេសកម្ពុជា ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ http://card.starbucks.com.kh

ទស្សនារូបភាពថ្ងៃបើកសម្ពោធ៖

អត្ថបទ៖ អ៊ឹង ម៉េងគង់