១គ្រាប់១៣,៥ លាន Sanchez ធ្វើឲ្យ Man Utd ចាយជិត៧០លានដុល្លារហើយពីការស៊ុត៥គ្រាប់
- 2019-08-24 04:27:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១គ្រាប់១៣,៥ លាន Sanchez ធ្វើឲ្យ Man Utd ចាយជិត៧០លានដុល្លារហើយពីការស៊ុត៥គ្រាប់
ចន្លោះមិនឃើញ
Alexis Sanchez បានបង្ហាញខ្លួន៤៥លើកហើយឲ្យ Man Utd គិតចាប់ពីរដូវកាល ២០១៧/១៨មក ប៉ុន្តែទើបរកបាន៥គ្រាប់ប៉ុណ្ណោះនៅ Old Trafford ខណៈដែលបិសាចក្រហមបានចាយលើកីឡាករឈីលី ៥៥ លានផោន (ប្រហែល ៦៧,៥ លានដុល្លារ) មកហើយ ឬ គិត១គ្រាប់ ១១លានផោន (១៣,៥ លានដុល្លារ)។
Sanchez បានចូលរួមជាមួយ Man Utd ដោយប្តូរគ្នាជាមួយ Henrikh Mkhitaryan ឲ្យទៅ Arsenal វិញកាលពីខែមករា ឆ្នាំ២០១៨។
Jose Mourinho បាននិយាយផងសើចផងទៅកាន់អ្នកសារព័ត៌មានក្រោយចុះហត្ថលេខា Sanchez ថា "តម្លៃខ្លួនគាត់ថោកណាស់ មិនអីចឹង? ការផ្ទេរដោយអត់អស់លុយ។ យើងបានគាត់ដោយ free”។
ត្បិតតែ Sanchez យកមក free ប៉ុន្តែគេគឺជាកីឡាករដែលស៊ីប្រាក់ខែច្រើនជាងគេបំផុតនៅ Premier League។ ក្នុងនាមជាខ្សែប្រយុទ្ធ ពេញ១រដូវកាលមុន Sanchez រកបានតែ២គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន ២៧លើក។
បើតាមរបាយការណ៍ចេញផ្សាយដោយ Goal បានឲ្យដឹងថា កីឡាករវ័យ៣០ឆ្នាំទទួលបានបៀវត្សរ៍ ៤៧៨,០០០ ដុល្លារក្នុង១សប្ដាហ៍ ហើយនៅទាមទារ bonus ផ្សេងៗទៀតដូចជាបង្ហាញខ្លួន១ប្រកួតឲ្យ Man Utd ស៊ីថ្លៃ ៩២,០០០ ដុល្លារ ហើយគិតត្រឹមរយៈពេល១៨ខែនៅក្លឹបបិសាចក្រហម Sanchez រកលុយពី Man Utd បាន ៦៧,៥ លានដុល្លារទៅហើយ៕
អាន៖ គ្រូបង្វឹកចង់ឲ្យ Richarlison និង Yerry Mina រៀនអង់គ្លេសបន្ថែមនៅ Everton