​ប៉ះ​បឹងកេត ​គ្រូ​ស្វាយ​រៀង​ថា​ចាំ​មើល​នរណា​មាន​សំណាង​ជាង​រសៀល​នេះ​

  • 2019-08-24 05:37:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បឹង​កេត ​នឹង​បើក​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​នៅ​ម៉ោង​៣:៣០​នាទី​រសៀល​នេះ ​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​២១​លីគ​កំពូល​កម្ពុជា​។

បឹង​កេត ជា​ក្រុម​មិន​ទាន់​ស្គាល់​បរាជ័យ​ឡើយ​តាំង​ពី​បាន​កីឡដ្ឋាន​ថ្មី​របស់​ខ្លួន​មក ស្រប​ពេល​ស្វាយ​រៀង​វិញ ​ក៏​ជា​មិន​ទាន់​ស្គាល់​ចាញ់​ដែរ​ក្នុង​ការ​ប្រកួត​លីគ​២០​ប្រកួត​មក​នេះ។ ដូច្នេះ​ការ​ប្រកួត​នៅ​រសៀល​នេះ គឺ​ជា​ការ​ប្រកួត​មួយ​ដែល​អ្នក​គាំទ្រ​មិន​អាច​ខកខាន​បាន​ឡើយ។

លោក Conor Nestor ​គ្រូ​បង្វឹក​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​បាន​និយាយ​នៅ​ CNCC ​ថា​លោក​ពេញ​ចិត្ត​សម្រាប់​ការ​ប្រកួត​នៅ​រសៀល​នេះ​ដែល​ជា​ការ​ប្រកួត​ជក់​ចិត្ត​មួយ។ បឹង​កេត​មិន​ចាញ់​ក្នុង​ដី ​ស្វាយ​រៀង​ក៏​មិន​ទាន់​ចាញ់ ដូច្នេះ​ចាំ​មើល​ទាំង​អស់​គ្នា​ថា​ប្រកួត​នេះ​នរណា​សំណាង​ល្អ​ជាង​៕

អត្ថបទ៖ ប្រុស យុទ្ធ