ទៀនមានប្រវត្តិជាង ៥ ០០០ ឆ្នាំមកហើយ មនុស្សភាគច្រើនមិនសូវបានដឹង
- 2019-08-25 03:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៀនមានប្រវត្តិជាង ៥ ០០០ ឆ្នាំមកហើយ មនុស្សភាគច្រើនមិនសូវបានដឹង
ចន្លោះមិនឃើញ
ទៀនមានដើមកំណើតដ៏យូរលង់នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ វាជាការច្នៃបង្កើតមួយក្នុងចំណោមការបង្កើតរបស់ប្រើប្រាស់ដំបូងៗបង្អស់របស់មនុស្ស។ ទៀន ត្រូវបានប្រើប្រាស់អស់រយៈពេលជាង ៥ ០០០ ឆ្នាំមកហើយ ខណៈដែលមនុស្សភាគច្រើនមិនសូវបានដឹងអំពីប្រវត្តិរបស់វា។
ទៀនត្រូវបានផលិតតាមរបៀបផ្សេងៗគ្នាទៅតាមប្រទេសនីមួយៗ។ ក្នុងសម័យបុរាណ ពន្លឺសិប្បនិម្មិតនេះមានមុខងារចម្បងនៅក្នុងការអុជបំភ្លឺ ឬ ប្រើប្រាស់នៅក្នុងពិធីតាមបែបសាសនា។
ទៀន ដែលគេស្គាល់ដំបូងបំផុតត្រូវបានបង្កើតឡើងដោយប្រជាជនអេហ្ស៊ីប។ កាលណោះ ទៀនបង្កើតចេញពីខ្លាញ់រាវរបស់សត្វ។ ប៉ុន្តែវាត្រូវបានគេចាត់ទុកថាជាទៀនពិតប្រាកដរហូតដល់ឆ្នាំ ៣ ០០០ មុនគ.ស នៅពេលដែលទៀនរបស់អ្នកស្រុកអេហ្ស៊ីបបង្កើតឡើងដោយលាយជាមួយក្រមួនឃ្មុំ។
ដោយឡែក ជនជាតិចិនបានបង្កើតទៀនដំបូងរបស់ខ្លួននៅដើមឆ្នាំ ២២១ មុនគ.ស ដោយធ្វើឡើងពីខ្លាញ់ត្រីបាឡែន។ ក្រោយមក ក្រមួនទៀនរបស់ជនជាតិចិន និង ជប៉ុន ធ្វើឡើងពីខ្លាញ់សត្វ និង គ្រាប់ធញ្ញជាតិ ស្រោបជុំវិញក្រដាសដើម្បីដុត។
នៅក្នុងប្រទេសឥណ្ឌា ទៀនផលិតចេញពីផ្លែឈើ និង សំបកឈើ។ បន្ទាប់មក ទៀនត្រូវបានគេយកប្រើប្រាស់នៅក្នុងពិធីតាមបែបសាសនា។
នៅដើមគ.ស ទី១ជនជាតិដើមភាគតិចនៃមហាសមុទ្រប៉ាស៊ីហ្វិកភាគពាយ័ព្យបានផលិតទៀនធ្វើពីត្រី ដែលជាប្រភពពន្លឺរបស់ពួកគេ។ ទៀនរបស់ពួកគេ ធ្វើ់ឡើងតាមវិធីដ៏សាមញ្ញបំផុត ដោយយកត្រីដោតនឹងឈើហាលឲ្យស្ងួត ហើយទុកដុតដើម្បីបំភ្លឺជាការស្រេច។
ចក្រភពរ៉ូម គឺជាអ្នកដំបូងគេដែល បានបន្សល់នូវគំនិតផលិតទៀនរហូតមកដល់បច្ចុប្បន្ន ជាទៀនដែលធ្វើពីខ្លាញ់សត្វ ជាខ្លាញ់គោ ឬ ខ្លាញ់ចៀម ហើយ វាបានក្លាយទៅជាស្តង់ដារសម្រាប់ផលិតទៀននៅទ្វីបអឺរ៉ុប។ មកដល់ឆ្នាំ ១៤១៥ ទៀនខ្លាញ់សត្វនេះត្រូវបានគេប្រើដើម្បីដុតបំភ្លឺនៅតាមដងផ្លូវ។
ការរីកចម្រើននៃឧស្សាហកម្មនេសាទត្រីបាឡែននៅចុងសតវត្សទី ១៨ បាននាំមកនូវការផ្លាស់ប្តូរដ៏សំខាន់ជាលើកដំបូងនៅក្នុងការផលិតទៀនចាប់តាំងពីឆ្នាំ ១៧៥៩មក៕