តម្លៃត្រឹម ១៥៩ ដុល្លារ ស្មាតហ្វូនថ្មទំហំ 5000mAh កាមេរ៉ាក្រោយ ៣ មានលក់លើទីផ្សារហើយ

  • 2019-08-25 04:22:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

vivo Y12 គឺជា​ស្មាតហ្វូន​ជំនាន់​ថ្មី របស់ vivo ដែល​ត្រូវ​បាន​ធ្វើ​ការ​រចនា​ឡើង ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ខ្ពស់ ពិសេស​គឺ​កាមេរ៉ា​ទាំង​បី ធានា​ថា​ពេញ​ចិត្ត​អ្នក​ប្រើប្រាស់​តែ​ម្ដង។

​​មក​មើល​ការ​រចនាបទ​របស់​ស្មាត​ហ្វូន vivo Y12 ​ផ្នែក​ខាង​មុខ និង​ខាង​ក្រោយ​មាន​ភាព​ភ្លឺ​ថ្លា​ចែង​ចាំង និង​មាន​ពណ៌​ស្រស់​ស្អាត ឆើត​ឆាយ​តែ​ម្ដង។ Y12 ត្រូវ​បាន​បំពាក់​មក​ជា​មួយ​នឹង​ទំហំ​អេក្រង់​ ៦,៣៥ អ៊ីញ​ ដែល​ហៅ​ថា Halo FullviewTH Display មាន​ផល​ធៀប​អេក្រង់ 19.3:9 និង​អត្រា​ផ្ទៃ​អេក្រង់ ៨៩% ដែល​ធ្វើ​ឲ្យ​ម៉ូឌែល​នេះ​កា​ន់​តែ​មាន​ភាព​ទាក់ទាញ។ លើស​ពី​នេះ​ទៅ​ទៀត​លោក​អ្នក​អាច​ទទួល​បាន​នូវ​ទស្សនីយភាព​យ៉ាង​ធំ​ទូលាយ​ដែល​ព្រម​មក​ជា​មួយ​រចនាបថ​ឡើង​មាន​ភាព​ងាយ​ស្រួល​នៅ​ក្នុង​ការ​កាន់។

សម្រាប់​ផ្នែក​កាមេរ៉ា​មុខ​ភ្ជាប់​មក​ជា​មួយ​ទំហំ​ ៨ MP អាច​ថត​រូប​បាន​ច្បាស់។ ដើម្បី​ធានា​បាន​ថា​អ្នក​មើល​ទៅ​ស្រស់​ស្អាត​ដូច​ធម្មជាតិ​ Y12 បាន​បំពាក់​មក​ជា​មួយ​នូវ AI Face Beauty ដែល​ផ្តល់​ជូន​អ្នក​នូវ​ភាព​ស្រស់​ស្អាត​បាន​កាន់​តែ​ប្រសើរ​ឡើង​សម្រាប់​ផ្ទៃ​មុខ។ រី​ឯ​ផ្នែក​កាមេរ៉ា​ក្រោយ​វិញ​ត្រូវ​បាន​បំពាក់​មក​ជា​មួយ​នឹង​មុខងារ AI កាមេរ៉ា​ក្រោយ​ដល់​ទៅ ៣ គ្រាប់​ដែល​មាន​ទំហំ 13MP+8MP+2MP ។ មិន​តែ​ប៉ុណ្ណោះ​ព្រម​ទាំង​មាន​ភ្ជាប់​នូវ​មុខងារ AI Super wide-Angle អាច​ផ្ដិត​យក​ទំហំ​រូបភាព​បាន​ទៅ​ដល់ ១២០ ដឺក្រេ។ ដូច​នេះ​ហើយ​លោក​អ្នក​អាច​ផ្ដិត​យក​រូបភាព​បាន​កាន់​តែ​ធំ​ជាង​មុន។

រឹត​តែ​ពិសេស​នោះ​ចំពោះ​ផ្នែក​កម្លាំង​ថ្ម​វិញ​មាន​ទំហំ​ធំ​រហូត​ដល់ ៥០០០ mAh។ លើស​ពី​នេះ​ទៅ​ទៀត​វា​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​វៃ​ឆ្លាត​នៅ​ក្នុង​ការ​សន្សំ​សំចៃ​ថាមពល​ថ្ម​ធ្វើ​កាន់​ថ្ម​បាន​យូរ​និង​បង្កើន​ថាមពល​ថ្ម​បាន​ទៀត​ផង។

Y12 ដំណើរ​ការ​ដោយ​ Processor ប្រភេទ octa-core ដែល​មាន​ទំហំ 12nm និង​មាន​ល្បឿន 2.0 GHz។ វា​មាន RAM ៣ GB និង ROM 32GB ដែល​អាច​ឲ្យ​អ្នក​រក្សា​ទុក​នូវ​ឯកសារ និង​កម្មវិធី​ផ្សេងៗ​បាន​កាន់​តែ​ច្រើន​ហើយ​ដំណើរ​ការ​លឿន​បាន​យ៉ាង​រលូន និង​មាន​លក្ខណៈ​ពិសេស​របស់ Funtouch OS 9 ផ្អែក​​លើ​ Android 9.0 ដូច​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ទូរសព្ទ​មួយ​នេះ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ជាង​មុន។

ជា​មួយ​នឹង​ពណ៌​របស់ Y12 នេះ​វិញ​គឺ​មាន​ជម្រើស​ថ្មី​ពីរ​ពណ៌​ផង​ដែរ​នោះ​គឺ Aqua Blue និង Burgundy Red។ កាន់​តែ​ពិសេស​នោះ​សម្រាប់​តម្លៃ​របស់​វា​វិញ​គឺ​ត្រូវ​បាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​ក្នុង​កញ្ចប់​តម្លៃ ១៥៩ ដុល្លារ​តែ​ប៉ុណ្ណោះ។

សម្រាប់​អតិថិ​ជន​របស់ vivo ដែល​មាន​បំណង និង​ចង់​ក្លាយ​ខ្លួន​ជា​ម្ចាស់ ស្មាត​ហ្វូន​ជំនាន់​ក្រោយ vivo Y12 នេះ អ្នក​អាច​រក​ជាវ​បាន​នៅ តាម​បណ្ដា​ហាង​នានា ទូទាំង​ប្រទេស ដែល​ជា​តំណាង ចែក​ចាយ​របស់ vivo ចាប់​ពី​ថ្ងៃ​ទី ២៥ សីហា ឆ្នាំ ២០១៩ នេះ​តទៅ ដោយ​អ្នក​នឹង​ទទួល​បាន​ការ​ធានា​ត្រឹមត្រូវ​ផង​ដែរ៕

អត្ថបទ៖ សុខហេង