សប្បាយ​មែន! Concert G-Devith ម្សិលមិញ​ធ្វើ​ឲ្យ​​កក្រើក​ពេញ​អ៊ីអន

  • 2019-08-26 07:00:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​ថ្ងៃ​ទី ២៥​ ខែ​សីហា ម្សិល​មិញ​នេះ តារា​រ៉េប G-Devith បាន​ធ្វើ​ការ​ប្រគំ​តន្ត្រី​ផ្ទាល់​របស់​ខ្លួន​នៅ​ផ្សារ​ទំនើប​ អ៊ីអន​ម៉ល​ សែន​សុខ ជាន់​ទី ៣ ជាមួយ​នឹង​អ្នក​ចូល​រួម​រាប់​ពាន់​នាក់​។

សម្លេង​ស្រែក​ហ៊ោរ​កញ្ជ្រាវ​កងរំ​ពង​ពេញ AEON Hall ជាមួយ​នឹង​សាច់​ភ្លេង​នៃ​បទ​ចម្រៀង​បាន​ធ្វើ​ឲ្យ​ការ​ប្រគំ​តន្ត្រី «Reborn» របស់ G-Devith ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ Pleng by Smart កាន់​តែ​មាន​ភាព​សប្បាយ​រីក​រាយ​ និង​អស្ចារ្យ​មិន​ចាញ់​បរទេស​ប៉ុន្មាន​នោះ​ទេ​។

អ្វី​ដែល​កាន់​តែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រំភើប​ជាង​នេះ​ទៅ​ទៀត​នោះ «Reborn» Concert របស់​តារា​ប្រុស​ខ្ពស់​ស្រឡះ G-Devith ក៏​មាន​ការ​ចូលរួម​ពី​តារា​ចម្រៀង​ស្រី​ល្បី​ខាង​ការ​លែង​ខ្លួន​បែប Swag ទេ​ព បូ​ព្រឹក្ស និង​ ពូ​ឃ្លាំង ព្រម​ទាំង​ អ្នករាំ​ជា​ច្រើន​រូប​ទៀត​។

អាល់​ប៊ុម «Reborn» នេះ​ត្រូវ​បាន​ប្រកាស​នៅ​ក្នុង​ខែ​កក្កដា ហើយ​​អាល់​ប៊ុម​នេះ​គឺ​ជា​អាល់​ប៊ុម​ដំបូង ដែល G-Devith បាន​សហការណ៍​ជាមួយ​នឹង Pleng by Smart។

អត្ថបទ៖ ឈឹម វិមានរ័ត្ននា

អត្ថបទពេញនិយម