Lampard ចង់​ឲ្យ​បារាំង​ដក​ Kante ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​

  • 2019-08-26 08:34:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Frank Lampard ចង់​ឲ្យ​ក្រុម​មាន់​គក​បារាំង​​ដក​ N'Golo Kante ចេញ​ពី​បញ្ជី​ក្រុម​ជម្រើស​ជាតិ​សម្រាប់​វគ្គ​ជម្រុះ​ព្រឹត្តិការណ៍​ Euro 2020 នៅ​ខែ​ក្រោយ។​

ការ​ទទូច​ដូច្នេះ​គឺ​ដើម្បី​ឲ្យ​ខ្សែ​បម្រើ​វ័យ​២៨​ឆ្នាំ​បាន​សម្រាក​ព្យាបាល​របួស​រ៉ាំរ៉ៃ​ដែល​ រូប​គេ​មាន​បញ្ហា​តាំង​ពី​វគ្គ​ផ្ដាច់ព្រ័ត្រ​ Europa League ជាមួយ​ Arsenal មក​ម្ល៉េះ។​ កីឡាករ​សញ្ជាតិ​បារាំង​លេង​ទាំង​ឈឺ​ក្នុង​ជំនួប​ប៉ះ Liverpool នៅ​ Super Cup និង​ប្រកួត​ទល់​ Leicester នៅ​លីគ​កំពូល។​

យ៉ាង​ណា​ Lampard មិន​បាន​ដាក់​រូប​គេ​ឲ្យ​លេង​នោះ​ទេ​ក្នុង​ប្រកួត​ដែល​ក្រុម​របស់​លោក​ឈ្នះ​ Norwich City ៣-២​ កាល​ពី​ថ្ងៃ​សៅរ៍។​ ជើង​ឯក​ពិភពលោក​ បារាំង​នឹង​ត្រូវ​ប៉ះ​ក្រុម​ជម្រើស​ជាតិ​ អាល់បានី​ និង​ អង់ដូរ៉ា​ ប៉ុន្តែ​មិន​ទាន់​ដឹង​ថា​លោក​ Didier Deschamps ទុក​ពេល​ឲ្យ​ Kante សម្រាក​ ឬ​កោះ​ហៅ​ឲ្យ​ទៅ​ជួយ​ក្រុម​នោះ​ទេ៕ ​

ប្រភព៖ ESPN FC   ប្រែសម្រួល៖ រ័ត្ន

អត្ថបទពេញនិយម