Klopp បង្ហើប​ថា​ ខ្លួន​នឹង​មិន​ត​កុងត្រា​ជាមួយ Liverpool ទេ

  • 2019-08-26 12:01:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប Liverpool លោក Jurgen Klopp បាន​ទស្សនាវដ្ដី​អាល្លឺម៉ង់ Kicker ថា ខ្លួន​នឹង​ដើរ​ចេញ​ពី​ក្លឹប ហើយ​គ្រោង​នឹង​សម្រាក​មួយ​ឆ្នាំ​ដើម្បី​យក​កម្លាំង​ នៅ​ពេល​ដែល​កុងត្រា​ជាមួយ​ក្លឹប Liverpool អស់​សុពលភាព​នៅ​ឆ្នាំ ២០២២។

លោក​បាន​និយាយ​ថា៖ " ប្រសិន​បើ​ខ្ញុំ​សម្រេច​ចិត្ត​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ នោះ​ខ្ញុំ​នឹង​ឈប់​ ដោយ​ខ្ញុំ​មិន​អាច​បន្ត​ទៀត​ទេ ប៉ុន្តែ​នៅ​ឆ្នាំ​នោះ ខ្ញុំ​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ពិត​ប្រាកដ​មួយ " ។

លោក​បាន​បន្ត​ថា៖ " ខ្ញុំ​មាន​កម្លាំង​ពេញ​ តែ​ខ្ញុំ​មាន​បញ្ហា​មួយ ខ្ញុំ​មិន​ចេះ​ធ្វើ​ការ​លំ​ៗ​ទេ ខ្ញុំ​ធ្វើ​ការ​យក​ស្នាដៃ​ ឬ មិន​ធ្វើ​តែ​ម្ដង​។ ប៉ុន្តែ​វា​មាន​ភាគរយ​ខ្ពស់​ណាស់ ដែល​ថាមពល​របស់​ខ្ញុំ​នឹង​ឡើង​មក​ពេញ​ម្ដង​ទៀត ក្រោយ​ពេល​សម្រាក​មួយ​ឆ្នាំ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Klopp បាន​រួមរស់​ជាមួយ​ Liverpool តាំង​ពី​ឆ្នាំ២០១៥ ហើយ​ចាប់​ពី​ពេល​នោះ​មក លោក​បាន​ជួយ​កែប្រែ​ Liverpool ឲ្យ​ទៅ​ជា​ក្រុម​ថ្មី​មួយ​ ដែល​អាច​ឈ្នះ UEFA Champions League និង UEFA Super Cup៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី