គ្រូ​ Man Utd បញ្ជាក់​​ពី​អនាគត​របស់ Sanchez ជាមួយ​ក្លឹប Man Utd

  • 2019-08-26 14:02:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប Manchester United លោក Ole Gunnar Solskjaer បាន​និយាយ​ប្រាប់​សារព័ត៌មាន Evening Standard ថា ខ្សែ​ស្លាប​ឈីលី​ Alexis Sanchez នឹង​ចាកចេញ​ពី​ក្លឹប ប្រសិន​បើ​មាន​សំណើ​ណា​មួយ​សមរម្យ។

លោក​បាន​លើកឡើង​ថា៖ " Alexis ជា​កីឡាករ​ប្រកប​ដោយ​គុណភាព​មួយ​រួប។ យើង​មិន​មាន​ជម្រើស​ច្រើន​ទេ " ។

លោក​បាន​បន្ត​ថា៖ " ប្រសិន​បើ​មាន​គេ​ដាក់​ត្រូវ​ថ្លៃ​គ្នា​ជាមួយ​នឹង​ក្លឹប​ នោះ​ប្រហែល​ជា​គេ​អាច​នឹង​ចេញ​ហើយ ប៉ុន្តែ​បើ​គ្មាន​ទេ​ គេ​នៅ​តែ​ជា​កីឡាករ​របស់​យើង​ " ។

សូម​បញ្ជាក់​ផង​ដែរ​ថា ​រដូវកាល​ថ្មី​ចូល​បាន ៣ ប្រកួត​ហើយ ខ្សែ​ស្លាប​រូប​នេះ មិន​ទាន់​បាន​បង្ហាញ​ខ្លួន​លើ​ទីលាន​នៅ​ឡើយ​ទេ៕

ប្រភព៖ Bleacherreport   ប្រែ​សម្រួល៖ ហ៊ីម រស្មី