គ្រូហុងកុង ចាប់ផ្ដើមនិយាយពីកីឡាករកម្ពុជា និងស្មៅនៅអូឡាំពិកហើយ
- 2019-08-27 02:01:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូហុងកុង ចាប់ផ្ដើមនិយាយពីកីឡាករកម្ពុជា និងស្មៅនៅអូឡាំពិកហើយ
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងបើកកីឡដ្ឋានអូឡាំពិក ស្វាគមន៍ក្រុមហុងកុង នាការប្រកួតជម្រុះ World Cup 2022 ជុំទី២។
មុនហោះមកកម្ពុជា លោក Mixu Paatelainen គ្រូបង្វឹកក្រុមហុងកុង បានបញ្ជាក់ថាលោកបានប្រមូលកីឡាករសុទ្ធតែមានបទពិសោធសម្រាប់ការប្រកួតជម្រុះនេះ ជាពិសេសធ្វើឱ្យបានល្អបំផុត។ បើនិយាយពីកីឡាករក្រុមកម្ពុជាវិញ គ្រូបង្វឹកហ្វាំងឡង់បានលើកឡើងថា៖ “ខ្ញុំដឹងថាប៉ះកម្ពុជានឹងមិនងាយស្រួលនោះទេ។ កម្ពុជាមានកីឡាករល្អៗ។ ពួកគេលេងបោះបាល់ឱ្យគ្នាបានល្អ និងយល់ចិត្តគ្នាច្រើន”។
សម្រាប់បញ្ហាប្រឈមវិញ លោក Mixu បានលើកឡើងដែរថា៖ “កីឡាកររបស់យើងភាគច្រើនលេងនៅលើទីលានស្មៅធម្មជាតិ ហើយនៅកម្ពុជាគឺទីលានស្មៅសិប្បនិមិត្ត។ ហើយអ្វីដែលខ្ញុំបានឮមកគឺវាពិតជាពិបាកលេងណាស់។ តែយើងនឹងខំប្រឹងប្រែងលេងដើម្បីហ្វឹកហាត់ស្មៅរបៀបនេះ ដើម្បីធានាបានថាកីឡាករយើងនឹងអាចលេងបាន។ គោលដៅរបស់យើងគឺចង់បានលទ្ធផលល្អសម្រាប់ការប្រកួតជម្រុះនេះ”។
គ្រូបង្វឹកវ័យ៥២ឆ្នាំបាននិយាយទៀតថានៅពូល C នេះដែលមាន កម្ពុជា ហុងកុង អ៊ីរ៉ង់ អ៊ីរ៉ាក់ និងបារ៉ែន គឺជាពូលលំបាកមួយ៕