កំពែង​ ខ្មៅ​ និង​ កូយ​ ឡាយ​ ប្រកួត​គ្នា​តានតឹង​មែនទែន​ទម្រាំ​រក​ឃើញ​អ្នក​ឡើង​

  • 2019-08-27 02:53:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​វ័យ​ក្មេង​របស់​កម្ពុជា​ កំពែង​ ខ្មៅ​ ប៉ះ​កីឡាករ​លេង​កែង​មក​ពី​ឆត្រយោង​ ៩១១​ កូយ​ ឡាយ​ ប្រកួត​យ៉ាង​តានតឹង​ ស្វិតស្វាញ​រហូត​៣ទឹក​ទើប​រក​ឃើញ​អ្នក​ឈ្នះ​ចាញ់​ បាន​ឡើង​ទៅ​ជុំ​ទី២​នៃ​ពាន​រង្វាន់​ TV5​ កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។​

កូយ ឡាយ​(ខៀវ) កំពែង ខ្មៅ(ក្រហម)

មាន​ពេល​ត្រឹម​៣ទឹក​ប៉ុណ្ណោះ​ដើម្បី​ប្រកួត​យក​ចាញ់​ឈ្នះ​ ដូច្នេះ​ហើយ​ចូល​ទឹក​១​ភ្លាម​ កូន​សិស្ស​លោក​ អេ​ ភូថង​ គឺ​ កំពែង​ ខ្មៅ​ បើក​ការ​ប្រយុទ្ធ​ខ្លាំង​តែ​ម្ដង​ ដោយ​មិន​មាន​ការ​ញញើត​សិស្ស​គុន​មក​ពី​ឆត្រយោង​នោះ​ឡើយ។​ កំពែង​ ខ្មៅ​ ហាក់​ធ្វើ​បាន​ល្អ​នៅ​ទឹក​១​ ប៉ុណ្ណោះ​ដោយ​វ៉ៃ​ចេញ​ច្រើន​ ខណៈ​កូន​សិស្ស​លោក​ ហង់​ សឿន​ បាន​ត្រឹម​ទប់ៗ​សិន​ដោយ​សារ​ដៃគូ​បុក​ខ្លាំង​ពេក។​

កីឡាករ កូយ​ ឡាយ​

ចូល​ទឹក២​ ជា​ពេល​ដែល​សិស្ស​ប្អូន​ ឡៅ​ ចន្រ្ទា​ បើក​ឆាក​តបត​វិញ​យ៉ាង​ខ្លាំង​ កណ្ដាប់​ដៃ​ ទាត់​ និង​កែង​គឺ​វ៉ៃ​ចេញ​មិន​ឈប់​នោះ​ឡើយ​ ចំណែក​កូន​សិស្ស​លោក​ អេ​ ភូថង​ ហាក់​ថយ​កម្លាំង​ខ្លាំង​វ៉ៃ​មិន​សូវ​បាន​ឡើយ។​ ចូល​ទឹក​ទី៣​ ពួកគេ​ទាំង​ពីរ​អស់​ស៊ុហ្វ​ដូច​គ្នា​ កំពែង​ ខ្មៅ​ បាន​ត្រឹម​ចេញ​អាវុធ​មួយៗ​នោះ​ទេ​ ចំណែក​ កូយ​ ឡាយ​ ហាក់​នៅ​កម្លាំង​គួរសម​ និង​ព្យាយាម​វ៉ៃ​យក​ពិន្ទុ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។​ គូ​នេះ​ពី​ទឹក​ទី១​ ទី២​ គឺ​ពិន្ទុ​ប្រហាក់ប្រហែល​គ្នា​នោះ​ទេ​ ពោល​អាច​ថា​ចាញ់​ឈ្នះ​ពិន្ទុ​កៀក​កិត​គ្នា​ និង​សម្រេច​ក្នុង​ទឹក​៣​ប៉ុណ្ណោះ។​

កីឡាករ កូយ​ ឡាយ​

សម្រាប់​ការ​ប្រកួត​ជម្រុះ​ចាញ់​ធ្លាក់​ពាន​រង្វាន់​ ៦០​គីឡូក្រាម​ របស់​សង្វៀន​ TV5​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី២៤​ ខែ​សីហា​ ២០១៩​ នេះ​គឺ​ កីឡាករ​ កូយ​ ឈ្នះ​ពិន្ទុ​ កំពែង​ ខ្មៅ​ ខណៈ​គូ​ទី២​ រឿន​ ឈី​ ឈ្នះ​សន្លប់​ទឹក​២​ លើ​កីឡាករ​ សុខ​ ប៊ុនយ៉ុង៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម