ស្មាតហ្វូន ៦ ម៉ូឌែល​មាន​កាមេរ៉ា​ច្រើន​គ្រាប់​ដាច់​គេ តែ​ខ្លះ​ធូរ​ថ្លៃ​មិន​ដល់ ២០០ ដុល្លារ

  • 2019-08-27 06:48:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​អភិវឌ្ឍ​លើ​រចនាបថ​តួ​ខ្លួន​និង​កម្លាំង​ម៉ាស៊ីន ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​សព្វថ្ងៃ​ក៏​បាន​ផ្តោត​សំខាន់​លើ​ផ្នែក​កាមេរ៉ា ដែល​ជា​ចំណុច​រសើប​ក្នុង​ការ​ទាក់ទាញ​ចិត្ត​អតិថិជន​មួយ​ផ្នែក​ធំ។ Sabay ណែនាំ​ឲ្យ​ស្គាល់​ស្មាតហ្វូន ៦ ម៉ូឌែល​មាន​ប្រើ​កាមេរ៉ា​ក្រោយ​ច្រើន​គ្រាប់​បំផុត​និង​កំពុង​មាន​ដាក់​លក់​នៅ​លើ​ទីផ្សារ៖

Realme 5 និង Realme 5 Pro តម្លៃ​ក្រៅ​ស្រុក ១៩៥ ដុល្លារ

ម៉ូឌែល​ទាំង​ពីរ​បំពាក់​កាមេរ៉ា​ក្រោយ ៤ គ្រាប់​ដូច​គ្នា ដោយ Realme 5 មាន​ឡេន​មេ​ទំហំ 12MP ខណៈ​គ្រាប់​ទី​ពីរ​ជា​ឡេន Super Wide-Angle ទំហំ 8MP បូក​ 2MP ពីរ​គ្រាប់​បន្ថែម​ទៀត​ជំនួយ​លើ​ការ​ថត​បែប Macro។ ក្រឡេក​ទៅ Realme 5 Pro ​ខុស​គ្នា​នឹង​សិស្ស​ប្អូន​ត្រង់​ឡេន​មេ​មាន​ទំហំ​ធំ​ដល់ 48MP។

Samsung Galaxy A9 2018 តម្លៃ​ក្រៅ​ស្រុក ៣៨៨ ដុល្លារ

នេះ​ជា​ស្មាតហ្វូន​ប្រើ​កាមេរ៉ា​ក្រោយ ៤ គ្រាប់​ចេញ​ផ្សាយ​មុន​គេ​បង្អស់ ដោយ​គ្រាប់​ទី​មួយ​ទំហំ 24MP ខណៈ​គ្រាប់​ទី​ពីរ​ជា​ឡេន Telephoto រី​ឯ​ទី​បី​ជា​ឡេន Ultra-wide ទំហំ 8MP និង​ចុង​ក្រោយ 5MP សម្រាប់​វាស់​ជម្រៅ​ព្រាល​នៃ​រូបភាព។

Huawei P30 Pro តម្លៃ​ក្រៅ​ស្រុក ៨៤៥ ដុល្លារ

នេះ​ក៏​ជា​ស្មាតហ្វូន Huawei ម៉ូឌែល​ទី​មួយ​ប្រើប្រាស់​កាមេរ៉ា​ក្រោយ ៤ គ្រាប់​អភិវឌ្ឍ​ដោយ​ស្លាកយីហោ Leica។ ឡេន​មេ​ទំហំ​ធំ​ដល់ 40MP អម​ឡេន Ultra-wide ទំហំ 20MP រី​ឯ Telephoto ទំហំ 8MP បូក​បន្ថែម​និង​ TOF Sensor ជា​គ្រាប់​ចុង​ក្រោយ។ ចំណុច​ខ្លាំង​របស់​ស្មាតហ្វូន​អាច Zoom ដល់​កម្រិត 50x សម្រាប់ Digital Zoom និង 10x នៃ Hybrid Zoom។

Samsung Galaxy Note10+ តម្លៃ​ក្រៅ​ស្រុក ១ ២២០ ដុល្លារ

ត្រកូល Note សេរ៊ី​ ២០១៩ ក៏​ឡើង​កាមេរ៉ា​ក្រោយ​ដល់ ៤ គ្រាប់​ដូច​គ្នា ដោយ​ចាប់​ផ្តើម​ពី​ឡេន​មេ​ទំហំ 16MP ​និង​ 12MP ផ្សេង​ទៀត​ចំនួន​ពីរ​គ្រាប់ លាយ​ឡំ TOF Sensor ដូច​គូ​ប្រជែង​ដទៃ​ដែរ។

Lenovo Z6 Pro តម្លៃ​ក្រៅ​ស្រុក ៥៥៥ ដុល្លារ

ជា​ស្មាតហ្វូន​សេរ៊ី​ខ្ពស់​ផុត​លេខ​របស់ Lenovo ជាមួយ​កាមេរ៉ា​ក្រោយ​ឡើង​ដល់​ ៥ គ្រាប់ ដោយ​រាប់​ពី​ឡេន​មេ​ទំហំ 48MP អម​គ្រាប់​ទី​ពីរ 16MP ហើយ​គ្រាប់​ទី​បី 8MP ប្រភេទ Telephoto រី​ឯ​គ្រាប់​ទី​បួន​ទំហំ 2MP និង​គ្រាប់​ចុង​ក្រោយ​ជា 3D TOF ដូច​មាន​លើ Galaxy Note 10+ និង Huawei P30 Pro។

Nokia 9 PureView តម្លៃ​ក្រៅ​ស្រុក ៥៨៨ ដុល្លារ

ម៉ូឌែល​នេះ​ក៏​ជា​ស្មាតហ្វូន Nokia ដំបូង​ប្រើប្រាស់​កាមេរ៉ា ៥​ គ្រាប់​រចនា​ជា​ទម្រង់​រាង​រង្វង់ ដែល​មាន​ឡេន​ទំហំ 12MP ចំនួន ៥ គ្រាប់​រៀងៗ​គ្នា៕

អានអត្ថបទ:

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម