មេ Apple ​ចេញ​មុខ​ម្ដង​ទៀត​ សន្យា​ថា​នឹង​​ ​បរិច្ចាគលុយ​ជួយ​ព្រៃ​អាម៉ាហ្សូន

  • 2019-08-27 07:30:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នេះ​ជា​សប្ដាហ៍​ទី ៤ ហើយ ដែល​​​ព្រៃ​អាម៉ាហ្សូន​ស្ថិត​នៅ​ក្រោម​អគ្គីភ័យ​ឆាប​ឆេះ​ដ៏​កាច​សាហាវ​។ មក​ទល់​ពេល​នេះ​ ប្រហែល​ជា​ ៥០% នៃ​ព្រៃ​ត្រូវ​ភ្លើង​ឆាប​ឆេះ​អស់។

បាន​ឃើញ​ដូច្នេះ នាយក​ប្រតិបត្តិការ Apple លោក Tim Cook បាន​ចេញ​មុខ​តំណាង​ឲ្យ​ Apple ថា​លោក​នឹង​ ​បរិច្ចាគលុយ​ (មិន​បញ្ជាក់​ចំនួន) ដើម្បី​ទប់​ស្កាត់​អគ្គីភ័យ​និង​ជួយ​ស្ដារ​បរិស្ថាន​ធម្មជាតិ​ធំ​បំផុត​នៅ​លើ​លោក​នេះ​មក​ដូច​ដើម​វិញ​។

គួរ​បញ្ជាក់​ផង​ដែរ នៅ​ដើម​ឆ្នាំ​នេះ​ក្រោយ​ការ​ឆេះ​វិហារ Notre Dame នៅ​បារាំង​ក៏​លោក​ Tim Cook បាន​ចេញ​មុខ​​បរិច្ចាគជួយ​មុន​គេ​ផង​ដែរ​។

បន្ទាប់​ពី​អង្គ​​ប្រជុំ G7 summit របស់​ប្រទេស​មាន​អំណាច​ទាំង​ ៧ គេ​រៃ​អង្គាស​បាន​រហូត​ដល់​ ២០ លាន​ដុល្លារ ។

មិន​តែ​ប៉ុណ្ណោះ​ឃើញ​មាន​ការ​បញ្ចេញ​កំហឹង​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់ Twitter ព្រោះ​អគ្គីភ័យ​នៅ​ព្រៃ​អាម៉ាហ្សូន​ ដែល​ជា​សួត​របស់​ផែនដី​ ពុំ​សូវ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ដូច​ការ​ឆេះ​វិហារ Notre Dame៕​​

ចុច​អាន៖

ប្រភព៖ Cnet   ប្រែ​សម្រួល៖ អ៊ឹម ដេវីដ