ស៊ី​ប្រាក់​អាទិត្យ​ថ្លៃ​ពេក​ Man Utd សុខចិត្ត​ឲ្យ​ Inter ខ្ចី​ជើង​

  • 2019-08-28 01:30:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Inter Milan បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ខ្ចី​ជើង​ Alexis Sanchez ពី​ Manchester United ប៉ុន្តែ​គ្មាន​ការ​យល់​ព្រម​ទិញ​យក​ពេល​កុងត្រា​អស់​សុពលភាព​នោះ​ទេ។​

អ្នក​ចាត់ការ​ Antonio Conte បាន​ព្យាយាម​យក​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ឈីលី​​ឲ្យ​បាន​មុន​ទីផ្សារ​ដោះដូរ​បិទ​ទ្វារ​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ។​ នៅ​ពេល​ការ​ផ្ទេរ​រួច​រាល់​ជា​ស្ថាពរ​ Sanchez នឹង​បាន​ទៅ​ជួបជុំ​គ្នា​ជាមួយ​ Romelu Lukaku ដែល​ជា​អតីត​មិត្ត​រួម​ក្រុម​នៅ United។

Sanchez ​ជា​កីឡាករ​ដែល​ស៊ី​ថ្លៃ​ខ្ពស់​បំផុត​នៅ​ក្រុម​បិសាច​ក្រហម​ ​ប្រមាណ ៤​សែន​ផោន​ក្នុង​មួយ​​សប្ដាហ៍។​ តារា​ជើង​ឆ្វេង​វ័យ​៣០​ឆ្នាំ​សល់​កិច្ច​សន្យា​១៩​ខែ​ទៀត​នៅ Old Trafford ចាប់​តាំង​​ចាកចេញ​ពី​ Emirates ក្នុង​ខែ​មករា​ឆ្នាំ​២០១៨ ហើយ​ស៊ុត​បញ្ចូល​ទី​បាន​៥​គ្រាប់​ក្នុង​៤៥​ប្រកួត៕

ប្រភព៖ Manchestereveningnews   ប្រែសម្រួល៖ សៀនហួរ