Apple ដូចឲ្យ​តម្រុយ​ចំៗ ថា iOS 13 ​ឆ្នាំ​នេះ នឹង​បានប្រើលឿនជាងឆ្នាំទៅ

  • 2019-08-28 06:09:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​មួយ ជុំវិញ​ការ​ប្រកាស​ប្រព័ន្ធ​ប្រតិបត្តិ​កំណែ​សាកល្បង​នៃ iOS 13.1 Beta មុន​ពេល​ចេញ​ផ្សាយ​ iOS 13 ជាផ្លូវការ។

សារ​នេះ​ត្រូវ​បាន​គេ​គិត​ទុក​ជា​មុន​ថា Apple ប្រាកដ​ជា​នឹង​បើក​ឲ្យ​អាប់ដែត​ទៅ​កាន់ iOS 13 បាន​លឿន​ជាង​សព្វមួយដង​ ពោល​គឺ​ទំនង​ជា iOS 13 ​ត្រូវ​បាន​ក្រុមហ៊ុន​អភិវឌ្ឍ​ធ្វើ​តេស្ត​រួចរាល់​អស់​ហើយ។ ក្នុង​ការ​ប្រកាស iPhone នា​ដើម​ខែ​កញ្ញា​នេះ លុះ​រំលង​ប៉ុន្មាន​ថ្ងៃ​ក៏​នឹង​អាច​ជា​ពេលវេលា​សម្ពោធការ​ចេញផ្សាយ iOS 13 ដល់​អ្នកប្រើប្រាស់គ្រប់​គ្នា។

បញ្ជាក់​ថា​ក្រៅ​ពី​កំណែ​សាកល្បង iOS 13.1 Beta ​ក្រុមហ៊ុន Apple ​ក៏​បាន​ចេញ​ផ្សាយ​ watchOS 6.0 Beta និង tvOS 13.0 ផង​ដែរ​ក្នុង​ថ្ងៃ​តែ​មួយ​នេះ៕​

អានអត្ថបទ:

ប្រភព៖ Techcrunch   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម