ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងវិលត្រលប់មកពីចិន ថ្ងៃទី៣១ ក្រោយហាត់អស់២ខែ
- 2019-08-28 05:11:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងវិលត្រលប់មកពីចិន ថ្ងៃទី៣១ ក្រោយហាត់អស់២ខែ
ចន្លោះមិនឃើញ
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា រួមនិងក្រុមថ្នាលនឹងវិលមកប្រទេសកំណើតវិញនាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ នេះ បន្ទាប់ពីហ្វឹកហាត់នៅចិន អស់ពេល២ខែកន្លងទៅនេះ។
បើតាមលោក សាន សុក្រិត គ្រូជំនួយក្រុមជម្រើសជាតិបាល់ទះកម្ពុជា បានឲ្យដឹងថា បន្ទាប់ពីចំណាយពេល២ខែហ្វឹកហាត់បង្កើនសមត្ថភាពនៅឯខេត្តពូចៀន ប្រទេសចិន អស់រយៈពេល២ខែនេះ កីឡាករទាំងអស់នឹងមកកម្ពុជាវិញថ្ងៃទី៣១នេះហើយ គឺមកដល់ប្រលានយន្តហោះអន្តរជាតិភ្នំពេញប្រហែលម៉ោង១២យប់។
គ្រូជំនួយខាងលើនេះ បន្ថែមទៀតថា កីឡាករឈុតធំ ក៏ដូចជាយុវជនថ្នាលដែលបានទៅហ្វឹកហាត់នៅប្រទេសចិនទាំងនោះមានការកើនឡើងខ្លាំងមែនទែន ទាំងបច្ចេកទេស សមត្ថភាពជាដើម។ សម្រាប់គម្រោងធ្វើអ្វីបន្តទៀត ឬចេញប្រកួតមិត្តភាពយ៉ាងនោះមិនទាន់ច្បាស់នោះទេ ប៉ុន្តែនៅតែបន្តហ្វឹកហាត់ជាធម្មតា។
រំលឹកដែរថា ក្រុមជម្រើសជាតិបាល់ទះទាំងឈុតធំ និងក្រុមថ្នាលបានចេញទៅហ្វឹកហាត់នៅប្រទេសចិន អស់រយៈពេល២ខែ គឺចាប់តាំងពីថ្ងៃទី១ ខែកក្កដា មកម្ល៉េះ ហើយនឹងត្រូវត្រលប់មកវិញនាថ្ងៃទី៣១ចុងខែនេះ៕
អ្នកប្រដាល់គុនខ្មែរ២រូប បើមានសមត្ថភាពខ្លាំងនឹងឈ្នះខ្សែក្រវាត់ WLC ២គ្រឿង
ប្រសិនបើអ្វីៗប្រសើរ Hazard អាចនឹងបង្ហាញខ្លួននៅ La Liga ជាលើកដំបូងនៅសប្ដាហ៍នេះ
ចូលនិវត្តន៍ទើបតែបាន២សប្ដាហ៍ Sneider ឡើងគីឡូស្រើតៗមើលមិនចង់ស្គាល់