ឡូយ​អត់? និស្សិត​ខ្មែរ ៨ នាក់​​បាន​ទៅ​ហាត់​ការនៅ​ម៉ាឡេស៊ី ជា​មួយ​ប្រាក់រង្វាន់​ពាន់​ដុល្លារ

  • 2019-08-28 07:18:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខជន​និស្សិត​កម្ពុជា​​ជា​ច្រើន​រូប​មាន​ឱកាស​ពិសេស​ពី​កម្មវិធី​ SmartEdu USDP ដែល​បាន​បង្កើត​ឡើង​ឲ្យ និស្សិត​ប្រកួត​ប្រជែង​គ្នា។​ បេក្ខជន​ប្រកួត​ត្រូវ​បាន​ជ្រើស​រើស​មក​ពី​សាកលវិទ្យាល័យ​ចំនួន​ ១៦ នៅ​ក្នុង​ប្រទេស​កម្ពុជា​ រួម​ជា​មួយ​នឹង​និស្សិត​កម្ពុជា​ថ្នាក់​បរិញ្ញាបត្រ​ចំនួន ៤៨ នាក់ និង​ក្រៅ​ប្រទេស។ ពួក​គេ​ត្រូវ​បាន​ចូលរួម​វគ្គ​បំប៉ន​ ទាក់ទង​ទៅ​នឹង​អាជីវកម្ម​បែប​ឌីជីថល សិក្ខាសាលា និង​ការពិសោធន៍​ជា​ច្រើន។

យ៉ាងណាមិញ​ក្រុម​និស្សិត​ចំនួន​ ៨ នាក់​ឈ្នះ​រង្វាន់​ទឹក​ប្រាក់​ចំនួន​ ១៨០០ ដុល្លារ និង​ពាន​រង្វាន់​ជ័យ​លាភី CEO Challenge បន្ទាប់​ពី​បាន​បង្ហាញ​គំនិត​ដែល​ជា​ដំណោះស្រាយ​របស់​ពួកគេ ទៅ​កាន់​ក្រុម​គណៈកម្មការ​វិនិច្ឆ័យ ​រួមមាន លោ​កស្រី Kim Tol Am នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ BIMA កម្ពុជា លោក Arnaud Darc នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Thalias លោក Hashim Alkaff នាយក​ក្រុមហ៊ុន Grab កម្ពុជា និង​លោក Thomas Hundt នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata។

តួយ៉ាង​ក៏​មាន​រង្វាន់​ទឹកប្រាក់​ជា​ច្រើន​ទៀត ​ផ្ដល់​ជូន​ជយ​លាភី​ឆ្នើម​ក្នុង​កម្មវិធី SmartEdu USDP រដូវ​កាល​ទី ​២ នេះ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ទឹក​ប្រាក់​ចំនួន​ ១០០០​​ដុល្លារ​បាន​ជូន​ដល់​ក្រុម​ជ័យ​លាភី​លេខ​ ២ និង​ទឹកប្រាក់ ១៤០០​ ដុល្លារ​ ដល់​ជ័យ​លាភី​ឆ្នើម​ធ្វើ​បាន​ល្អ​បំផុត។ លើស​ពី​នេះ​បេក្ខជន​ឆ្នើម ៨នាក់ទទួលបាន​ការហាត់​ការ​នឹង​បាន​ប្រាក់​ឧបត្ថម្ភ​រយៈពេល​២ខែនៅ​ឯ​ក្រុមហ៊ុន​របស់ Axiata ប្រទេស​ម៉ាឡេស៊ី។​

វគ្គ​ផ្ដាច់​ព្រ័ត្រនៃ​កម្មវិធី SmartEdu USDP រដូវកាលទី២​នេះ បាន​ធ្វើ​ពិធី​ប្រគល់​រង្វាន់​កាលពី​ថ្ងៃ​ទី ២៧ ខែ​សីហា ឆ្នាំ ២០១៩។ ក្នុង​នោះ​ដែរ​សុន្ទរកថា​របស់​លោក Thomas Hundt នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata បាន​បង្ហាញ​អំពី​របៀប​ដែល​កម្មវិធី SmartEdu USDP ផ្ដល់​ជំនាញ​ដល់​អនាគត​អ្នកដឹកនាំ និង​អ្នកមាន​ទេពកោសល្យ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន និង​គមនាគមន៍។

ក្រោយ​ការ​ប្រកួត​ លោក កែវ ពិទូ ដែល​ជា​បេក្ខជន​ឆ្នើម​មកពី សាកលវិទ្យាល័យ​អាជីវកម្ម​អន្តរជាតិ Hult International Business School នៅ​ឯ​ទី​ក្រុង​ឡុង​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ម្ចាស់​ជ័យ​លាភី​ឆ្នើម​បំផុត សម្រាប់​ការ​ចូល​រួម​យ៉ាង​សកម្ម​ដ៏​ល្អ។​

សម្រាប់​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ថ្មីៗ​ពី​ក្រុមហ៊ុន Smart Axiata សូមចូល​ទៅកាន់​ទំព័រ​ហ្វេសប៊ុក​របស់ Smart តាមរយៈ smart for cambodia ឬ​ www.smartedu.com.kh. ។    

អត្ថបទ៖ សុខុន សុម៉ាភាវី