អ្នក​នៅ​ក្រាំងធ្នង់​ ជិត​បាន​ផ្លូវ​បេតុង​ទទឹង​ ​២០​ម៉ែត្រ ​ប្រើប្រាស់​មួយ​ខ្សែ​ទៀត​ហើយ​

  • 2019-08-28 13:41:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាពលរដ្ឋ​នៅ​សង្កាត់​ក្រាំងធ្នង់​ ចន្លោះ​ផ្លូវ​ឧកញ៉ា​ទ្រីហេង​ ដល់​ផ្លូវ​១០៥​ K ក្នុង​ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​ នឹង​មាន​ផ្លូវ​​​ផ្លូវ​បេតុង​ទទឹង​ ២០ម៉ែត្រ​ថ្មីមួយទៀតនាពេលឆាប់ៗខាងមុខ បន្ទាប់​ពី​បុរី​ភ្នំពេញថ្មី​ កំពុង​បើក​​ការ​ស្ថាបនា​ និង​ដាក់​លូ​សងខាង​ផ្លូវ​​យ៉ាង​សកម្ម។​

កំណាត់​ផ្លូវ៩២​

បើ​តាម​អ្នកនាង​ ណាំ​ ម៉ារី​ ប្រធាន​ផ្នែក​លក់​បុរី​ខាង​លើ​នេះ​ បាន​ឲ្យ​ដឹង​ថា​ ដោយ​ឃើញ​ស្ថានភាព​កំណាត់ផ្លូវ​៩២ ​ពី​ចំណុច​ផ្លូវ​ឧកញ៉ា​ទ្រីហេង​ ដល់​ផ្លូវ​១០៥​ K​ មានទំហំ​តូច​ និង​ជា​ផ្លូវ​ដី​ពិបាក​ធ្វើ​ដំណើរ​ផង​នោះ​ ទើប​បាន​ជា​មាន​ការជួយ​ស្ថាបនា​ថ្មី​ ជា​ផ្លូវ​បេតុង​ដែលមានទទឹង​២០ម៉ែត្រ​ កម្រាស់​ ​២តឹក​ និង​មាន​លូ​​បង្ហូរ​ទឹក​សងខាង​ផ្លូវ​ថែម​ទៀត។​

សកម្មភាពកំពុងស្ថាបនា

អ្នក​ស្រី​បន្ថែម​ទៀត​ថា​ នៅ​ជំហាន​បន្តបន្ទាប់​ទៀត ​នឹងមាន​ការ​ស្ថាបនា​ផ្លូវ​ជុំ​វិញ​តំបន់​ខាង​លើ​ឲ្យ​ល្អ​ប្រសើរ​ ងាយ​ស្រួល​ដល់​ប្រជាជន​រស់​ក្បែរៗ​នោះ​ធ្វើ​ដំណើរ​ផង​ដែរ។​ ក្រៅ​តែ​ពី​ការ​ស្ថាបនា​ផ្លូវ​ហើយ​នោះ​ បុរីខាង​លើ​នេះក៏​មាន​គម្រោង​ ELITE PARK1​ ដែល​មាន​ផ្ទះ​ល្វែង​ចំនួន​១០២​ល្វែង​ រួម​ទាំង​ដីឡូតិ៍​សម្រាប់​អ្នក​ដែល​ចង់​សាងសង់​ភូមិគ្រឹះ​តាមចំណង​ចំណូល​ចិត្ត​ និង​ចង់​រស់​នៅ​តំបន់​នោះ​ថែម​ទៀតផង។​

ចំពោះ​ការ​ជួយ​ស្ថាបនាកំណាត់​ផ្លូវ​៩២​ ដែល​ភ្ជាប់​ពី​ចំណុច​ផ្លូវ​ឧកញ៉ា​ទ្រីហេង​ដល់​ផ្លូវ​១០៥​ K​ មួយ​នេះ​ អ្នក​ស្រី​ ណាំ​ ម៉ារី​ ជឿជាក់​ថា​នឹង​អាច​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​បាន​ច្រើន ​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​គ្រប់​ពេល​គ្រប់​រដូវ ​ដោយ​មិន​ខ្វល់ខ្វាយ​ដូច​មុន​នោះ​ឡើយ។​

អ្នកនាង​ ណាំ​ ម៉ារី

បញ្ជាក់​ដែរ​ថា​ កំណាត់ផ្លូវ​៩២​ ដែល​ភ្ជាប់​ពី​ចំណុច​ផ្លូវ​ឧកញ៉ា​ទ្រីហេង​ដល់​ផ្លូវ​១០៥​ K ​ស្ថិត​ក្នុង​សង្កាត់​ក្រាំងធ្នង់​ ខណ្ឌ​សែនសុខ​ ដែល​កំពុង​ស្ថាបនា​នេះ​មាន​​ប្រវែង​ប្រហែល​៣គីឡូម៉ែត្រ​ ហើយ​នឹង​បញ្ចប់​រួចរាល់​ក្នុង​ពេល​ឆាប់ៗ​នេះ​៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី