សូម្បី​តែ​ Seulgi ក្រុម Red Velvet ក៏​សរសើរ​តារា​ស្រី​ទាំង​នេះ​ថា «ពូកែ​រាំ» ​ដែរ

  • 2019-08-29 02:43:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​កម្ម​វិធី​ Weekly Idol របស់ប៉ុស្តិ៍​ទូរទស្សន៍​ MBC Every1 សមាជិក​ពូកែ​រាំ​ប្រចាំ​ក្រុម Red Velvet គឺ Seulgi បាន​សរសើរ​តារា​ស្រី​រួម​អា​ជីព​ជាមួយ​គ្នា​នៅ​ពេល​ពិធី​ករ​បាន​ឲ្យ​នាង​និយាយ​ឈ្មោះ​តារា​ស្រី​ដែល​នាង​គិត​ថា «ពូកែ​រាំ» ។

Seulgi ក៏​បាន​ប្រាប់​ថា តារា​ស្រី​ដែល​នាង​គិត​ថា​ពូកែ​រាំ​នោះ​មាន​ដូច​ជា៖

LISA​ ក្រុម BLACKPINK

Momo ក្រុម TWICE

Chungha

Lee Chae Yeon ក្រុម IZONE

បន្ទាប់​ពី​ធ្វើ​ការ​​រ៉ាយ​រ៉ាប់​ហើយ​​ Seulgi ក៏​បាន​បន្ថែម​ថា នាង​និយាយ​ប្រាប់​មិន​អស់​ទេ។ យ៉ាង​ណា​មិញ Seulgi ក៏​ជា​តារា​ស្រី​ម្នាក់​ ដែល​ត្រូវ​បាន​ជ្រើស​រើស​ដោយ​រៀម​ច្បង​ BoA ថា ជា​តារា​ស្រី​ដែល​ពូ​កែ​រាំមួយ​រូប​ផងដែរក្រៅពី Yunho ក្រុម TVXQ និង Taemin ក្រុម SHINee ក្នុងផលិតកម្ម SM៕

ប្រភព៖ Soompi   ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

អត្ថបទពេញនិយម