Sony បញ្ចេញ​កាមេរ៉ាថ្មី ២ ដើម្បី​ប្រជែង​ជាមួយ​ Canon

  • 2019-08-29 03:10:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ​ Cannon បាន​ប្រកាស​ជា​ផ្លូវ​ការ​នូវ​កាមេរ៉ា​លំដាប់​មធ្យម​របស់​ខ្លួន​គឺ Canon EOS 90D និង​ EOS M6 Mark II ។ មិន​បាន​មួយ​ថ្ងៃ​ផង Sony បញ្ចេញ​កាមេរ៉ា​ត្រកូល​ ៦ ពាន់​របស់​ខ្លួន​គឺ Alpha 6600 និង Alpha 6100 ។

Alpha 6600 មាន​បំពាក់​ sensor APS-C ទំហំ​ ២៤,២ មេហ្គាភិកសែល​ មាន​បច្ចេកវិទ្យា​រក្សា​លំនឹង​ 5-axis in-body stabilization ។ ប្រព័ន្ធ​ auto-focus ដែល​មាន​ phase-detection ៤២៥​ ចំណុច ជាមួយ​នឹង​ real-time tracking និង​ real-time eye tracking ព្រម​ទាំង​អាច​ថត​សន្លឹក​ក្នុង​ល្បឿន 11fps ។

សម្រាប់​វីដេអូ a6600 អាច​ថត​បាន​កម្រិត​ 4K ក្នុង​ល្បឿន​ 30fps។ កាមេរ៉ា​នេះ​មាន​រន្ធ​ដោត​កាស​និង​រន្ធ​ស្រូប​សម្លេង​ផង​ដែរ។ ពេល​ថត​វីដេអូ​ slow motionនៅ​កម្រិត ១០៨០ ភិកសែល​ វា​អាច​ថត​យឺត​កម្រិត 120fps ហើយ​វា​មិន​មាន​មុខងារ​ថត 4K 60fps ឡើយ។

Alpha 6600 មាន​អេក្រង់​ទំហំ ៣ អ៊ីញ​ដែល​អាច​បត់​មក​មុខ​បាន​​ដូច​ទៅ​នឹង​ a6400 ដែរ​។ ក៏​មាន​មុខងារ​ផ្សេងៗ​​​ដូចជា Bluetooth, Wi-Fi, NFC, micro HDMI, និង​ microUSB ។ a6600 ភ្ជាប់​ជាមួយ​ថ្ម​ប្រភេទ​ថ្មី NP-FZ100 ដែល​កាន់​បាន​យូរ​ជាង​ NP-FW50 ដែល​មាន​នៅ​លើ​ត្រកូល​ ៦ ពាន់​ផ្សេងៗ។

ចំណែក​ a6100 វិញ​គឺ​ដូច​ទៅ​នឹង​ a6600 ស្ទើរ​តែ​ទាំង​អស់ ទាំង​គុណភាព​ថត​សន្លឹក​និង​វីដេអូ​ខុស​តែ​វា​គ្មាន​ optical image stabilization, រន្ធ​ដោត​កាស, តាម​តាន​ភ្នែក​ ហើយ​គុណភាព viewfinder នៅ​កម្រិត​ទាប​និង​ប្រើ NP-FW50 ដែរ​ងាយ​នឹង​អស់​ថ្ម។

Alpha 6600 ដាក់​លក់​ក្នុង​តម្លៃ ១៤០០ ដុល្លារ​ (body only) និង ១៨០០ ដុល្លារ​បូក​ទាំង kit lens 18-135mm មាន​លក់​នៅ​ខែ វិច្ឆិកា ។

Alpha 6100 ដាក់​លក់​ក្នុង​តម្លៃ ៧៥០ ដុល្លារ​ (body only) និង ៨៥០ ដុល្លារ​បូក​ទាំង kit lens 18-135mm និង ១១០០ ដុល្លារ បូក​ទាំង​ kit lens 16-50mm និង 55-210mm មាន​លក់​នៅ​ខែ តុលា ។ ​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ អ៊ឹម ដេវីដ

អត្ថបទពេញនិយម