មេដឹកនាំ​ប្រទេស​មួយ​នៅអាស៊ាន មាន​ប្រាក់ខែ​ច្រើនជាង​មេដឹកនាំ​ប្រទេស​មហាអំណាចដូចមេឃ និង​ដី​

  • 2019-08-29 04:20:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេ​ដឹក​នាំ​មួយ​នៅ​ប្រ​ទេស​ជា​សមាជិក​អាស៊ានមួយ គឺប្រទេស​សិង្ហបុរី ​មាន​ប្រាក់​ខែ​ខ្ពស់ជាង​មេ​ដឹក​នាំ​ប្រ​ទេស​មហាអំណាច​​អាមេរិក បារាំង អង់គ្លេស រុស្សី និង​ចិន​ ឆ្ងាយ​ដូច​មេឃ និង​ដី​។

លោក​ លី ស៊ានឡុង នាយក​រដ្ឋមន្ត្រី​សិង្ហបុរី ត្រូវ​បាន​គេ​ជឿថា​ជា​មេដឹកនាំ ដែល​មាន​ប្រាក់​ប្រចាំ​ឆ្នាំ​ច្រើន​ជាង​គេ​លើ​ពិភព​លោក​។ ប្រា​ក់​ប្រ​ចាំ​ឆ្នាំរបស់​លោក​ គឺ ២,២លាន​ដុល្លារ ឬ​ប្រមាណ ១៤៧០០០​ដុល្លារ​ក្នុង​មួយខែ។

លោក​ លី ស៊ានឡុង

ចំណែក​ប្រ​ធានា​ធិបតី​អាមេរិកបច្ចុប្បន្ន​ គឺលោក​ដូណាល់​ត្រាំ ទទួល​បាន​ប្រាក់ប្រចាំ​ឆ្នាំ១​ដុល្លារ ដោយ​លោក​បាន​បដិសេធយក​ប្រាក់​ខែ​ ៣៣០០០ដុល្លារ​ ឬ​ ៤០ម៉ឺនដុល្លារ​ក្នុង​មួយ​ឆ្នាំ។

រីឯប្រ​ធានាធិបតី​ចិន​ លោក ស៊ី ជីងពីង​ មាន​ប្រាក់​ប្រចាំឆ្នាំ ២០៥០០ដុល្លារ ឬ​ ១៧១៦​ដុល្លារ​ក្នុង​មួយ​ខែ។

ងាក​មក​ប្រ​ធានាធិបតី​រុស្សី លោក​ពូទីន វិញ​ ប្រាក់​ប្រ​ចាំ​ឆ្នាំគឺ​ ១៥១០៣២​ដុល្លារ ឬ ១២៥៨៦​ដុល្លារ​ក្នុង​មួយ​ខែ៕

ប្រភព៖ Brightside   ប្រែ​សម្រួល៖ ទូច សុខា

អត្ថបទពេញនិយម