ថ្លៃជិតពាន់ដុល្លារ តែកាមេរ៉ា Xperia 1 បានត្រឹមស៊ីសងជាមួយស្មាតហ្វូនតម្លៃ ៣ សន្លឹក

  • 2019-08-29 05:57:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

DxOMark បាន​បង្ហាញ​នូវ​ការ​វាយ​តម្លៃ​ផ្នែក​កាមេរ៉ា​លើ​ស្មាតហ្វូន Sony Xperia 1 ដែល​មាន​តម្លៃ​ ៩៤៩ ដុល្លារ ប៉ុន្តែ​គ្រប់​យ៉ាង​មិន​ដូច​ការ​រំពឹង​ទុក ដោយ​លទ្ធផល​ពិន្ទុ​បាន​ត្រឹម​ស៊ីសង​ជាមួយ​ស្មាតហ្វូន​ជាង ៣០០ ដុល្លារ Pocohpone F1 របស់ Xiaomi តែ​ប៉ុណ្ណោះ។

កាមេរ៉ា​ ៣ គ្រាប់​របស់ Xperia 1 ទទួល​បាន​ពិន្ទុ​ត្រឹម ៩១ ដែល​ចាញ់ iPhone 8 បាន ៩២ ពិន្ទុ។ ចំណុច​ខ្សោយ​បំផុត​សម្រាប់​ការ​ថត​សន្លឹក​គឺ​ការ​វាស់​ជម្រៅ​កម្រិត​ព្រាល ការ Zoom និង​ការ​ប្រើប្រាស់ Flash ជា​ដើម ដែល​ទទួល​បាន​ពិន្ទុ​ខ្ទង់ ៥០ ប្រហែល​គ្នា។

មិន​ខុស​ពី​ការ​ថត​វីដេអូ​ ស្មាតហ្វូន​ជំនាន់​ក្រោយ​របស់ Sony ម៉ូឌែល​នេះ មិន​អាច​ផ្តល់​នូវ​កម្រិត Texture ល្អ​ឡើយ ហើយ​គ្រាប់ Noise ក៏​កើត​មាន​ច្រើន បើ​ធៀប​នឹង​គូ​ប្រជែង​ដទៃ។

ចំពោះ​ការ​ថត Selfie នៅ​កាមេរ៉ា​មុខ Xperia 1 ទទួល​បាន ៧៨ ពិន្ទុ​យក​ឈ្នះ​ទូរសព្ទ​ជំនាន់​​ចាស់ iPhone X (៧១ ពិន្ទុ), Galaxy S8 (៧៣ ពិន្ទុ) និង Mate 20 Pro (៧៥ ពិន្ទុ)។ ចំណុច​ខ្លាំង​តែ​មួយ​គត់​គឺ​ការ​ Focus ដែល​រុញ​ឲ្យ​ការ​ថត​សន្លឹក​នៅ​កាមេរ៉ា​មុខ​ទទួល​បាន​ពិន្ទុ​ដល់ ៨២ ស៊ីសង​ស្មើ iPhone XS Max៕

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម