ភ្ញាក់ផ្អើល! ប្រទះឃើញប្រធានាធិបតីបារាំង ដោះអាវជិះម៉ូតូទឹកជាមួយប្រពន្ធ មុនប្រជុំកំពូល G7

  • 2019-08-29 06:15:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​បារាំង​លោក Emmanuel Macron និង​ភរិយា Brigitte ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ត្រឹម​មួយ​ថ្ងៃ​មុន​កិច្ច​ប្រជុំ​កំពូល G7 ក្នុង​ទីក្រុង Biarritz។

ប្រធានាធិបតី​វ័យ ៤១​ឆ្នាំ​រូប​នេះ បាន​ដោះ​អាវ​ជិះ​ម៉ូតូ​ទឹក​ជាមួយ​ប្រពន្ធ​នៅ​ជិត​ព្រលាន Fort de Bregançon។ សកម្មភាព​នេះ ត្រូវ​បាន​មើល​ឃើញ​រយៈ​ពេល​មួយ​ថ្ងៃ​មុន​លោក Macron ជួប​ប្រជុំ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្លាឌីមៀរ ពូទីន។ មេ​ដឹក​នាំ​ប្រទេស​ទាំង​ពីរ បាន​ជួប​គ្នា​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ដែល​រួម​បញ្ចូល​ទាំង​ការ​ពិភាក្សា​ពី​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​របស់​ក្រុម​អាវ​កាក់​ពណ៌​លឿង។

យ៉ាង​ណា​មិញ រូបភាព​របស់​ប្រធានាធិបតី​បារាំង​ខាង​លើ ត្រូវ​បាន​ចែក​ចាយ​ទៅ​ក្នុង​បណ្ដាញ​សង្គម​ហើយ​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ផង​ដែរ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម