តារា​ប្រុស​ល្បី​ៗ​ប្រចាំ​កូរ៉េ​ទាំង​នេះ​សុទ្ធ​តែ​ធ្លាប់​តែ​សម្ដែង​ជាមួយ Park Shin Hye

  • 2019-09-03 03:31:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Park Shin Hye ជា​តួ​ឯក​ស្រី​កូរ៉េ​ដែល​មាន​រឿង​ល្បី​ៗ​ជា​ច្រើន​សឹង​តែ​រាល់​ឆ្នាំ​ ព្រោះ​តែ​នាង​បាន​ដាក់​អារម្មណ៍​ក្នុង​សម្ដែង​ដល់ ​និង​សមត្ថភាព​នៃ​ការ​សម្ដែង​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ជក់​ចិត្តទៅ​តាម​នោះដែរ​។

ទន្ទឹម​នឹង​ទទួល​បាន​ភាព​ល្បី​ល្បាញ​ពេញ​ប្រទេស តារាសម្ដែង​រូប​ក៏​បាន​ថត​ជាមួយ​តារាប្រុស​ល្បី​ៗ​ជា​ច្រើន​របស់​កូរ៉េ​ជា​ច្រើន​ដូចជា៖

១. Lee Minho

Lee Minho និងតារាសម្ដែង​ល្បី​ឈ្មោះ Park Shin Hye បាន​ចាប់​ដៃ​គ្នាសម្ដែង​ជាតួឯកក្នុង​រឿង «The Heirs»។

២. Lee Jung Suk

ពួកគេ​បានសម្ដែងរឿង​ជាមួយគ្នាលើកដំបូងនៅ​ក្នុងឆ្នាំ ២០១៤ ដែលរឿងនោះ​មានចំណងជើងថា «Pinocchio»។

៣. Hyun Bin

នៅ​ក្នុងឆ្នាំ ២០១៩ នេះ Hyun Bin បាន​ចាប់​ដៃជាមួយនឹង​តារាស្រីរូបថតរឿង «Memories of the Alhambra»។

៤. Jang Keun Suk

កាល​ពី ១០ ឆ្នាំមុន (២០០៩) នាងក៏បាន​ថតរឿងជាមួយតួឯកប្រុស Jang Keun Suk​ រឿង «You're Beautiful»។

៥. Kim Rae Won ឆ្នាំ ២១០៦ អ្នកទាំងពីរក៏ទទួលបាន​ប្រជាប្រិយជាមួយនឹងរឿង «The Doctors» ផងដែរ។

៦. Yoon Shi Yoon

រឿងល្បីកាលពីឆ្នាំ ២០១៣ «Flower Boy Next Door» ក៏ទទួលបាន​ការគាំទ្រយ៉ាងខ្លាំងពីអ្នកស្នេហាភាពយន្តកូរ៉េ ដោយសារតែមានការចូលរួមសម្ដែងពីតួឯកប្រុសរឿង «នំប៉័ងបញ្ចាំស្នេហ៍» និងតារាស្រីនេះផងដែរ។

៧. Jung Yong Hwa

នៅក្នុងឆ្នាំ ២០១១ នាង​បាន​ដៃ​គូតួសម្ដែងជាមួយនឹង​ Jung Yong Hwa សមាជិក​នៃក្រុមចម្រៀង CN Blue ក្នុងរឿង «Heartstrings»។

៨. Lee Wan

រឿង «Tree of Heaven» ដែល​បាន​ចាក់បញ្ចាំង​កាលពីឆ្នាំ ២០០៦ Park Shin Hye ក៏បាន​ថតជាមួយនឹងតួឯកប្រុស​ Lee Wan៕

អត្ថបទ៖ ឈឹម វិមានរ័ត្ននា

អត្ថបទពេញនិយម