ជីវិតនិស្សិតក្រីក្រពីររូបប្រែប្រួលស្ទើរទាំងស្រុង ក្រោយទទួលអាហារូបករណ៍អេសស៊ីជី

  • 2019-08-31 05:25:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​អាហារូបករណ៍ «​អេស​ស៊ីជី ចែក​រំលែក​ក្ដី​សុបិន​» ជា​កម្មវិធី​មួយ​ជួយ​ដល់​កម្ពុជា ក្នុង​ការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស ដោយ​ផ្ដល់​អាហារូបករណ៍​ទៅ​ដល់​សិស្ស​ថ្នាក់​វិទ្យាល័យ​ និង​មហា​វិទ្យាល័យ​។​

បើ​គិត​មក​ដល់ពេល​នេះ អេស​ស៊ីជី បាន​ផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ខ្មែរ លើស​ពី ១០០០ នាក់​ហើយ ហើយ​​នឹង​នៅតែ​បន្ត​ផ្ដល់​ជំនួយ​បន្ថែម​ទៀ​ត​ដើម្បី​ចូល​រួម​​ធ្វើ​ឲ្យ​វិស័យ​អប់​រំ​នៅ​កម្ពុជា​កាន់តែ​ល្អ​ប្រសើរ​ឡើង។

​តាម​រយៈ​កម្មវិធី អេស​ស៊ីជី ចែក​រំលែក​ក្ដី​សុបិន និស្សិត​ពីរ​រូប​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា ជីវិត​របស់​ពួកគេ សុទ្ធតែ​មានការ​ប្រែប្រួល​ជា​វិជ្ជមាន​បន្ទាប់ពី​ទទួល​បាន​ជំនួយ​ពី​កម្មវិធី​មួយ​នេះ​។

​កញ្ញា ឆន សុខ​អាយ

ជា​និស្សិត​ឆ្នាំ​ទី ៣ ជំនាញ​វេជ្ជបណ្ឌិត​នៅ​សាកល​វិទ្យាល័យ​ន័រតុន​ យុវតី​រូប​នេះ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ខ្លួន​ពិតជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ដែល​អាច​ក្លាយ​ជា​​បញ្ញវន្ត​មួយ​រូប​ក្នុង​ថ្ងៃ​នេះ ពីព្រោះ​កាលពី​ប្រាំ​ឆ្នាំមុន កញ្ញា​មិន​បាន​គិត​ថា​អាច​មាន​ឱកាស​បន្ត​ការសិក្សា​មកដល់​ថ្ងៃ​នេះ​ទេ​។

កញ្ញា​ថា ៖«កាល​ពី​ប្រាំ​ឆ្នាំ​មុន​ខ្ញុំ​មិន​គិត​ថា​ខ្ញុំ​អាច​មាន​ឱកាស​​បន្ត​ការ​សិក្សា​មក​ដល់​ថ្ងៃ​នេះ​ទេ ដោយ​ស្ថិត​ក្នុង​ស្ថាន​ភាព​លំបាក​ខ្ញុំ​មាន​ឱកាស​តិច​បំផុត​ដើម្បី​ទទួល​បាន​ការ​អប់រំ​ឱ្យ​បាន​ទូលំ​ទូលាយ នេះ​ក៏​ដោយ​សារ​តែ​ខ្ញុំ​មក​ពី​គ្រួសារ​ក្រី​ក្រ ប៉ុន្តែ​ខ្ញុំ​ជឿ​ជាក់​លើ​ក្តី​សុបិន​របស់​ខ្ញុំ ហើយ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ខ្ញុំ​ត្រូវ​សម្រេច​ក្តី​សុបិន​របស់​ខ្ញុំ​ឱ្យ​បាន​»។​

​ទោះបីជា​ពេល​នេះ សុខ អា​យ រៀន​មិន​ទាន់​ចប់​ក៏ដោយ ប៉ុន្តែ​យុវតី​រូប​នេះ បាន​បង្ហាញ​ពី​ក្ដី​រំពឹង​រួច​ទៅ​ហើយ​ថា កម្មវិធី អេស​ស៊ីជី ចែក​រំលែក​ក្ដី​សុបិន​នេះ នឹង​ជួយ​ឲ្យ​ក្ដី​សុបិន​របស់​កញ្ញា​ក្លាយ​ជា​កា​ពិត ហើយ​កញ្ញា សង្ឃឹមថា​ថ្ងៃ​ណាមួយ ខ្លួន​នឹង​មាន​លទ្ធភាព​ជួយ​ខ្លួនឯង ក្រុម​គ្រួសារ និង​សង្គម​ឱ្យ​មានជីវិត​កាន់តែ​ប្រសើរ​។

​លោក ខាន់ សំណាង​

​សព្វថ្ងៃ​នេះ សំណាង ជា​និស្សិត​ឆ្នាំ​ទី ៣ ជំនាញ​វិស្វកម្ម​សំ​ណង់​ស៊ីវិល នៅ​សាកលវិទ្យាល័យ​ន័រ​តុ​ន ហើយ​សំណាង​បាន​ប្រាប់​ថា លោក​ពិតជា​មាន​មោទនភាព​ចំ​ពោះ​ខ្លួនឯង​ណាស់ ដែល​អាច​ឈាន​មកដល់​ចំ​ចំណុច​នេះ ទោះបីជា​ខ្លួន​មកពី​គ្រួសារ​ក្រីក្រ មិនសូវ​មាន​ឱកាស​ទ​ទួល​បាន​ការសិក្សា​ដូច​គេ​ក៏ដោយ​។

​និស្សិត​រូប​នេះ​បន្ត​រៀបរាប់​ថា​ ៖«​មុននឹង​ជាប់​អាហារូបករណ៍ អេស​ស៊ីជី ចែក​រំលែក​ក្តី​សុបិន​នេះ ខ្ញុំ​មិន​មាន​អ្វី​ទាំងអស់ ប៉ុន្តែ​ខ្ញុំ​មាន​កម្លាំងចិត្ត​សម្រាប់​ខ្លួន​ខ្ញុំ ហើយ​ខ្ញុំ​មាន​គំនិត​សុទិដ្ឋិនិយម​ថា ការ​ខិត​ខំ​ប្រឹងប្រែង​របស់​ខ្ញុំ​អាច​យកឈ្នះ​នូវ​ភាព​លំបាក​ក្នុង​ជីវិត​របស់​ខ្ញុំ​»​។​

​អ្វី​ដែល​ធ្វើ​ឲ្យ​យុវជន​រូប​នេះ កាន់តែ​មាន​កម្លាំង​ចិត្ត​ដើរ​ទៅ​មុខ​បន្ត​នោះ គឺ​បុគ្គលិក អេស​ស៊ីជី បាន​ទៅ​សួរ​សុខ​ទុក្ខ​រូបលោក ដល់​សាលា និង​ផ្ទះ មុននឹង​ផ្ដល់​អាហារូបករណ៍ ដែល​ស​បញ្ជាក់​ឱ្យ​ឃើញ ពី​ការ​ស្រលាញ់ និង​យកចិត្តទុកដាក់​ពី​ម្ចាស់​អំណោយ​។​

​លោក​ថា រឿង​ទាំងអស់​នេះ​ហើយ ដែល​ជួយ​ជំរុញ​ឱ្យ​លោក​មិន​បោះ​បង់​ក្តី​សុបិន និង​តែងតែ​រក​វិធី​ជម្នះ​រាល់​ឧបសគ្គ​ដើម្បី​ឈាន​ទៅកាន់​ភាព​ជោគ​ជ័យ​៕​

អត្ថបទ៖ អ៊ឹង ម៉េងគង់

អត្ថបទពេញនិយម